ប្រែប្រួល​ ​មិន​បៀតបៀន​គ្នានឹងគ្នា​ ​មិន​អាច​ធ្វើគ្នា​នឹងគ្នា​ឲ្យបាន​សុខ​ ​ឬ​បាន​ទុក្ខ​ ​ឬ​ទាំង​សុខ​ ​ទាំង​ទុក្ខ​បាន​ឡើយ​ ​បុគ្គល​សម្លាប់​ដោយខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​សម្លាប់​ក្តី​ ​ស្តាប់​ខ្លួនឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ស្តាប់​ក្តី​ ​ដឹង​ច្បាស់​ខ្លួនឯង​ក្តី​ ​ញុំាង​គេ​ឲ្យដឹង​ច្បាស់​ក្តី​ ​មិន​មាន​ក្នុង​កាយ​ទាំងនោះ​ទេ​ ​ទុកជា​បុគ្គល​កាត់​សីសៈ​ ​ដោយ​សស្ត្រាវុធ​ដ៏​មុត​ ​ក៏​ឈ្មោះថា​ ​គ្មាន​អ្នកណា​ ​ផ្តាច់ផ្តិល​អ្នកណា​ ​ឲ្យ​ចាក​ជីវិត​បានទេ​ ​សស្ត្រាវុធ​ ​គ្រាន់តែ​ចូល​តាម​ទៅ​ចន្លោះ​ ​នៃ​កាយ​ទាំង៧​ ​ប៉ុណ្ណោះ​ឯង​។​ ​កំណើត​ដែល​ជា​ប្រធាន​ ​មាន​ចំនួន១លាន៤សែន៦ពាន់៦រយ​ទាំងនេះ​ក្តី​ ​កម្ម​ទាំង៥០០ក្តី​ ​កម្ម​ទាំង៥ក្តី​ ​កម្ម​ទាំង៣ក្តី​ ​កម្ម​ ​គឺ​កាយ​កម្ម​ ​និង​វចីកម្ម​ក្តី​ ​កម្ម​ពាក់កណ្តាល​ ​គឺ​មនោ​កម្ម​ក្តី​ ​បដិបទា​ទាំង៦២ក្តី​ ​អន្តរកប្ប​ ​ទាំង៦២ក្តី​ ​អភិ​ជាតិ​ទាំង៦ក្តី​ ​បុរិស​ភូមិ​ទាំង៨ក្តី​ ​ពួក​អាជីវក​ទាំង១៤៩​ ​ពួ​ក​បរិ​ព្វា​ជ​ក​ទាំង១៤៩​ ​លំនៅ​នៃ​នាគ​ទាំង១៤៩​ ​ឥន្ទ្រិយ​ទាំង១២០​ ​នរក​ទាំង១៣០​ ​ធាតុ​ដែល​ប្រកបដោយ​ធូលី​ ​(​មាន​ខ្នងដៃ​ ​ខ្នងជើង​ជាដើម​)​ ​ទាំង៣៦​ ​ពួក​គភ៌​នៃ​សត្វ​ ​ដែល​មាន​សញ្ញា​ទាំង៧​ ​ពួក​គភ៌​នៃ​ ​(​ធញ្ញជាតិ​)​ ​ដែល​គ្មាន​សញ្ញា​ទាំង៧​ ​ពួក​គភ៌​នៃជា​តិ​ ​ដែល​ដុះ​អំពី​ថ្នាំង​ទាំង៧​ ​ពួក​ទេវតា​ទាំង៧​ ​ពួក​មនុស្ស​ទាំង៧​ ​
ថយ | ទំព័រទី ១១១ | បន្ទាប់