ឋាន​ទៅ​ ​និយាយ​អំពី​គ្រឿង​ផ្សេង​ៗ​ ​ដែល​ឥតប្រយោជន៍​ ​និយាយ​អំពី​លោក​ ​និយាយ​អំពី​រឿង​ជីក​សមុទ្រ​ ​និយាយ​អំពី​សេចក្តី​ចំរើន​ ​និង​មិន​ចំរើន​ ​ដែល​ជាហេតុ​ឥតប្រយោជន៍​ ​ថា​ដូច្នេះ​ខ្លះ​ ​ដូច្នោះ​ខ្លះ​។​ ​ឧគ្គា​ហមា​នប​រិ​ព្វា​ជ​ក​ ​សមណ​មុ​ណ្ឌិ​កា​បុត្រ​ ​បានឃើញ​បញ្ច​កង្គៈ​ ​នាយ​ជាងឈើ​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​បញ្ឈប់​បរិស័ទ​របស់​ខ្លួន​ថា​ ​ចូរ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​មាន​សំ​ឡេង​តិច​ៗ​ ​ចូរ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​កុំមាត់​ឡើយ​ ​ដ្បិត​បញ្ច​កង្គៈ​ ​នាយ​ជាងឈើ​ ​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​មក​ ​ពួក​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ជា​គ្រហស្ថ​ ​ស្លៀកដណ្តប់​សំ​ពត់​ស​ ​អាស្រ័យ​នៅក្នុង​ក្រុង​សាវត្ថី​ ​ទាំងប៉ុន្មាន​ ​បណ្តាសា​វ័ក​ទាំងនោះ​ ​បញ្ច​កង្គៈ​ ​នាយ​ជាងឈើ​នេះ​ ​ក៏​ជា​សាវ័ក​មួយ​ដែរ​ ​លោក​ដ៏​មាន​អាយុ​ទាំងនោះ​ ​សុទ្ធតែ​ជា​អ្នក​ត្រូវការ​សំឡេង​តិច​ ​ដ្បិត​ព្រះសមណគោតម​ ​ទូន្មាន​ ​ឲ្យ​ជា​អ្នកមាន​សំឡេង​តិច​ ​ពោល​សរសើរ​សំឡេង​តិច​ ​យើង​ធ្វើ​ដូចម្តេច​ ​ឲ្យតែ​គេ​ដឹង​ច្បាស់​ថា​ ​បរិស័ទ​មាន​សំឡេង​តិច​ ​ហើយ​សំគាល់​ថា​គួរ​ចូល​មក​។​ ​បរិ​ព្វា​ជ​ក​ទាំងនោះ​ ​ក៏​នៅ​ស្ងៀម​។​ ​លំដាប់នោះ​ ​បញ្ច​កង្គៈ​ ​នាយ​ជាងឈើ​ ​ចូល​ទៅ​រក​ឧគ្គា​ហមា​នប​រិ​ព្វា​ជ​ក​ ​សមណ​មុ​ណ្ឌិ​កា​បុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​
ថយ | ទំព័រទី ១៩០ | បន្ទាប់