ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ កាលបញ្ចប់ពាក្យរាក់ទាក់ សំណេះសំណាល និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងសមគួរ។
 [១១៩] លុះបញ្ចកង្គៈនាយជាងឈើ អង្គុយក្នុងទីសមគួរហើយ ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រ ក៏និយាយដូច្នេះថា ម្នាលនាយជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌ ៤ប្រការ ថាជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់ញ័រ ធម៌៤ប្រការ តើអ្វីខ្លះ ម្នាលនាយជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើអំពើអាក្រក់ ដោយកាយ១ មិនពោលពាក្យអាក្រក់១ មិនត្រិះរិះតម្រិះអាក្រក់១ មិនចិញ្ចឹមជីវិតអាក្រក់១ ម្នាលនាយជាងឈើ ខ្ញុំបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌ ៤ប្រការនេះឯង ថាជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់ញ័រ។ ឯបញ្ចកង្គៈ នាយជាងឈើ មិនបានត្រេកអរ មិនបានឃាត់ភាសិត របស់ឧគ្គាហមានបរិព្វាជក សមណមុណ្ឌិកាបុត្រទេ
ថយ | ទំព័រទី ១៩១ | បន្ទាប់