វេ​ខ​ណ​សសូ​ត្រ​ ​ទី១០​


 [​១៥០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ឯង​ ​វេ​ខ​ណ​សប​រិ​ព្វា​ជ​ក​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​សំណេះសំណាល​ ​ជាមួយនឹង​ព្រះមានព្រះភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​ឋិតនៅ​ក្នុង​ទីសម​គួរ​។​
 [​១៥១​]​ ​លុះ​វេ​ខ​ណ​សប​រិ​ព្វា​ជ​ក​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​បន្លឺ​នូវ​ឧទានវាចា​ ​ក្នុង​សំណាក់​ព្រះមានព្រះភាគ​ថា​ ​ពន្លឺ​នេះ​ថ្លៃថ្លា​ណាស់​ ​ពន្លឺ​នេះ​ ​ថ្លៃថ្លា​ណាស់​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នា​ក​ច្ចា​នៈ​(​១​)​ ​ចុះ​ហេតុអ្វីបានជា​អ្នក​និយាយ​យ៉ាងនេះ​ថា​ ​ពន្លឺ​នេះ​ថ្លៃថ្លា​ណាស់​ ​ពន្លឺ​នេះ​ថ្លៃថ្លា​ណាស់​ ​ចុះ​ពន្លឺ​ដូចម្តេច​ ​ដែល​ថ្លៃថ្លា​។​ ​វេ​ខ​ណ​សប​រិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពន្លឺ​ណា​ ​ដែល​រក​ពន្លឺ​ឯទៀត​ភ្លឺ​លើសលុប​ជាង​ ​ឬ​ប្រសើរ​ជាង​គ្មាន​ ​ពន្លឺ​នោះ​ ​ឈ្មោះថា​ ​ពន្លឺ​ថ្លៃថ្លា​។​
​(​១​)​ ​ហៅ​តាម​គោត្រ​ ​របស់​បរិ​ព្វា​ជ​ក​នោះ​។​ ​ក​ច្ចា​នៈ​ ​ប្រែថា​ ​ជន​ជា​ពូជពង្ស​នៃ​ក​ច្ច​គោត្រ​។​
ថយ | ទំព័រទី ២៣១ | បន្ទាប់