ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ក​ច្ចា​នៈ​ ​ចុះ​ពន្លឺ​ដែល​រក​ពន្លឺ​ឯទៀត​ភ្លឺ​លើសលុប​ជាង​ ​ឬ​ប្រសើរ​ជាង​គ្មាន​ ​ពន្លឺ​នោះ​ ​តើ​ដូចម្តេច​។​ ​វេ​ខ​ណ​សប​រិ​ព្វា​ជ​ក​ ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពន្លឺ​ណា​ ​ដែល​រក​ពន្លឺ​ឯទៀត​ភ្លឺ​លើសលុប​ជាង​ ​ឬ​ប្រសើរ​ជាង​គ្មាន​ ​ពន្លឺ​នោះ​ឯង​ ​ឈ្មោះថា​ ​ពន្លឺ​ថ្លៃថ្លា​។​
 [​១៥២​]​ ​ម្នាល​ក​ច្ចា​នៈ​ ​ពាក្យ​របស់​អ្នក​នុ៎ះ​ ​ផ្សាយ​ទៅ​វែង​(​១​)​ ​ណាស់​ ​ព្រោះ​អ្នក​និយាយ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពន្លឺ​ណា​ ​ដែល​រក​ពន្លឺ​ឯទៀត​ភ្លឺ​លើសលុប​ជាង​ ​ឬ​ប្រសើរ​ជាង​គ្មាន​ ​ពន្លឺ​នោះ​ឯង​ ​ឈ្មោះថា​ ​ពន្លឺ​ថ្លៃថ្លា​ ​ដូច្នេះ​ផង​ ​ទាំង​មិនកំណត់​នូវ​ពន្លឺ​នោះ​ផង​។​ ​ម្នាល​ក​ច្ចា​នៈ​ ​ដូច​បុរស​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​ប្រាថ្នា​ចង់បាន​នាង​ជនបទ​កល្យាណី​ ​(​ដែល​នៅ​)​ ​ក្នុង​ជនបទ​នេះ​។​ ​ជន​ទាំងឡាយ​ ​ក៏​សួរ​បុរស​នោះ​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ចំរើន​ ​អ្នក​ប្រាថ្នា​ចង់បាន​នូវ​នាង​ជនបទ​កល្យាណី​ណា​ ​អ្នក​ស្គាល់​នាង​ជនបទ​កល្យាណី​នោះ​ ​ថា​ជា​ស្ត្រី​ក្សត្រិយ៍​ ​ឬ​ព្រាហ្មណ៍​ ​ជា​ស្ត្រី​វេស្សៈ​ ​ឬ​សុទ្ទៈ​ដែរ​ឬទេ​។​ ​បុរស​នោះ​ ​លុះ​មាន​គេ​សួរ​ដូច្នេះហើយ​ ​ក៏​ប្រាប់​ថា​ ​ខ្ញុំ​មិន​ស្គាល់​ទេ​។​ ​ជន​ទាំងឡាយ​ ​ក៏​សួរ​បុរស​នោះ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ប្រាថ្នា​ចង់បាន​នូវ​នាង​ជនបទ​កល្យាណី​ណា​ ​អ្នក​ស្គាល់​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ពន្យល់​ថា​ ​កាលបើ​និយាយ​បែបនេះ​ ​អស់១រយ​ឆ្នាំ​ក្តី​ ​១ពាន់​ឆ្នាំ​ក្តី​ ​ក៏​រក​ប្រយោជន៍​គ្មាន​។​
ថយ | ទំព័រទី ២៣២ | បន្ទាប់