មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ឆ្នៃ​ល្អ​ហើយ​ ​ដាក់លើ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​រមែង​ភ្លឺឆ្លុះ​រុងរឿង​ ​ដូចម្តេច​មិញ​ ​អត្តា​ស្លាប់​ហើយ​ ​ជាស​ភាព​មិន​មាន​រោគ​ ​រមែង​មាន​ពន្លឺ​ ​ដូច្នោះឯង​។​
 [​១៥៣​]​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​កែវ​ពៃទូរ្យ​ណា​ ​ស្អាត​ល្អ​ ​មាន​ពន្លឺ​ ​មាន​ជ្រុង៨​ ​ដែល​ជាង​បាន​ឆ្នៃ​ល្អ​ហើយ​ ​ដាក់លើ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​រមែង​ភ្លឺឆ្លុះ​រុងរឿង​ ​និង​អម្ពិល​អម្ពែ​ក​ ​ជា​កិមិជាតិ​ណា​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​តើ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​អម្ពិល​អម្ពែ​ក​ ​ជា​កិមិជាតិ​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​
ថយ | ទំព័រទី ២៣៤ | បន្ទាប់