[​១៥៤​]​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​អម្ពិល​អម្ពែ​ក​ ​ជា​កិមិជាតិ​ណា​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​និង​ប្រទីប​ប្រេង​ណា​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​តើ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​ពន្លឺ​ប្រទីប​ប្រេង​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​
 [​១៥៥​]​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ប្រទីប​ប្រេង​ណា​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​និង​គំនរ​ភ្លើង​ធំ​ណា​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​តើ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​ពន្លឺ​គំនរ​ភ្លើង​ធំ​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​
ថយ | ទំព័រទី ២៣៥ | បន្ទាប់