បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​ពន្លឺ​ព្រះចន្ទ្រ​ ​ក្នុង​វេលា​យប់អធ្រាត្រ​ ​មិនទាន់​ជ្រៀង​ជ្រេ​ ​ក្នុង​ថ្ងៃឧបោសថ​ ​១៥កើត​ ​ដែល​ស្រឡះ​ប្រាសចាក​ពពក​ភ្លៀង​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​
 [​១៥៨​]​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ព្រះចន្ទ្រ​ណា​ ​ក្នុង​វេលា​អធ្រាត្រ​ ​មិនទាន់​ជ្រៀង​ជ្រេ​ ​ក្នុង​ថ្ងៃឧបោសថ​ ​១៥កើត​ ​ដែល​ស្រឡះ​ប្រាសចាក​ពពក​ភ្លៀង​ ​និង​ព្រះអាទិត្យ​ណា​ ​ក្នុង​សម័យ​ថ្ងៃត្រង់​ ​មិនទាន់​ជ្រៀង​ជ្រេ​ ​នា​សរទ​សម័យ​ ​ខែ​ខាងចុង​ ​នៃ​វស្សានរដូវ​ ​ដែល​ស្រឡះ​ប្រាសចាក​ពពក​ភ្លៀង​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​តើ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​ពន្លឺ​ព្រះអាទិត្យ​ ​ក្នុង​សម័យ​ថ្ងៃត្រង់​ ​មិនទាន់​ជ្រៀង​ជ្រេ​ ​នា​សរទ​សម័យ​ ​ខាងចុង​ ​នៃ​វស្សានរដូវ​ ​ដែល​ស្រឡះ​ប្រាសចាក​ពពក​ភ្លៀង​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​ ​
ថយ | ទំព័រទី ២៣៧ | បន្ទាប់