[​១៥៩​]​ ​ម្នាល​ក​ច្ចា​នៈ​ ​ទេវតា​ទាំងឡាយ​ណា​ ​មិនបាន​ប្រើប្រាស់​ ​នូវ​ពន្លឺ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​(​១​)​ ​ទាំងពីរ​នេះ​ ​ទេវតា​ទាំងនោះ​ ​មាន​ច្រើនក្រៃ​លែង​ជាង​នោះ​ទៅទៀត​ ​តថាគត​ ​ក៏​ស្គាល់​ច្បាស់​នូវ​ទេវតា​ទាំងនោះ​ដែរ​ ​ប៉ុន្តែ​តថាគត​ ​មិនបាន​ពោល​ថា​ ​ពន្លឺ​ណា​ ​ដែល​រក​ពន្លឺ​ឯទៀត​លើសលុប​ជាង​ ​ឬ​ប្រសើរ​ជាង​គ្មាន​ ​ដូច្នេះ​ឡើយ​ ​ម្នាល​ក​ច្ចា​នៈ​ ​ចំណែក​អ្នកពោល​ថា​ ​ពន្លឺ​ណា​ ​ដែល​ថោកទាប​ពេក​ផង​ ​សៅហ្មង​ពេក​ផង​ ​ជាង​អម្ពិល​អម្ពែ​ក​ ​ជា​កិមិជាតិ​ ​ពន្លឺ​នោះ​ ​ឈ្មោះថា​ ​ពន្លឺ​ថ្លៃថ្លា​ ​ដូច្នេះ​ផង​ ​ទាំង​មិនកំណត់​នូវ​ពន្លឺ​នោះ​ផង​។​ ​ម្នាល​ក​ច្ចា​នៈ​ ​កាមគុណ​នេះ​ ​មាន៥ប្រការ​ ​កាមគុណ៥ប្រការ​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​រូប​ដែល​គួរ​ដឹង​បាន​ដោយ​ភ្នែក​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​រីករាយ១​ ​សំឡេង​ ​ដែល​គួរ​ដឹង​បាន​ដោយ​ត្រចៀក​.​.​.​១​ ​ក្លិន​ ​ដែល​គួរ​ដឹង​បាន​ដោយ​ច្រមុះ​.​.​.​១​ ​រស​ ​ដែល​គួរ​ដឹង​បាន​ដោយ​អណ្តាត​.​.​.​១​ ​ផោដ្ឋព្វៈ​ ​ដែល​គួរ​ដឹង​បាន​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​ជាទី​រីករាយ១​ ​ម្នាល​ក​ច្ចា​នៈ​ ​នេះឯង​ឈ្មោះថា​ ​កាមគុណ៥ប្រការ​។​ ​ម្នាល​ក​ច្ចា​នៈ​
​(​១​)​ ​ទេវតា​ ​ដែល​យក​រស្មី​ចេញ​អំពី​សរីរៈ​របស់​ខ្លួន​ជា​ពន្លឺ​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់