[​១៦២​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​ក​ច្ចា​នៈ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មិនដឹង​នូវ​ទីបំផុត​ខាងដើម​ ​មិនដឹង​នូវ​ទីបំផុត​ខាងចុង​ ​តែ​ប្តេជ្ញា​ថា​ ​អាត្មាអញ​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយ​ធម៌​ ​អាត្មាអញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​ ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ឯទៀត​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​ ​ដូច្នេះ​ ​សមណព្រាហ្មណ៍​នោះ​ ​រមែង​មានការ​សង្កត់សង្កិន​ ​ប្រកបដោយ​ធម៌​នោះ​ឯង​ ​ម្នាល​ក​ច្ចា​នៈ​ ​ទីបំផុត​ខាងដើម​ ​និង​ខាងចុង​ ​ចូរ​លើកទុក​សិន​ចុះ​ ​បើ​វិញ្ញូ​បុរស​ ​ដែល​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​ប្រកបដោយ​ជាតិ​ដ៏​ត្រង់​មែន​ ​ចូរ​មក​ចុះ​ ​តថាគត​ ​នឹង​ប្រៀនប្រដៅ​ ​តថាគត​នឹង​សំដែងធម៌​ ​វិញ្ញូ​បុរស​នោះ​ ​កាលបើ​បាន​ប្រតិបត្តិ​ ​តាម​ពាក្យ​ប្រៀនប្រដៅ​ដូច្នោះ​ហើយ​ ​មិនយូរ​ឡើយ​ ​គង់​នឹង​ដឹង​ដោយខ្លួនឯង​ ​នឹង​ឃើញ​ដោយខ្លួនឯង​ ​ព្រោះថា​ ​ការ​រួច​ស្រឡះ​ ​ចាក​ចំណង​ ​គឺ​អវិជ្ជា​ ​ដោយ​ប្រពៃ​បាន​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ក​ច្ចា​នៈ​ ​ក្មេង​តូច​ទន់​ខ្ចី​ ​កំពុង​ដេកផ្ងារ​ ​ដែលគេ​ចង​ដោយ​ចំណង​អំបោះ​ ​មានក​ ​ជា​គំរប់៥​ ​ចំណង​ទាំងនោះ​ ​នឹង​របូត​ចេញទៅ​ ​ព្រោះ​អាស្រ័យ​សេចក្តី​ចំរើន​ ​ព្រោះ​
ថយ | ទំព័រទី ២៤១ | បន្ទាប់