[​១៦៨​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និង​ជោតិ​បាល​មាណព​ ​ក៏​នាំគ្នា​យក​ខ្សែអំបោះ​សោ​ត្តី​ ​ទៅកាន់​ស្ទឹង​ ​ដើម្បី​ងូតទឹក​។​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​នឹង​ជោតិ​បាល​មាណព​ថា​ ​ម្នាល​ជោតិ​បាល​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​នេះ​ហើយ​ ​អារាម​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅ​ជិតបង្កើយ​ទេតើ​ ​នែ​ជោតិ​បាល​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​មក​ ​យើង​នឹង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រោះថា​ ​ការបាន​ឃើញ​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​របស់ខ្ញុំ​ ​សន្មត​ថា​ជា​ការ​ប្រពៃ​។​
 ​[​១៦៩​]​ ​ម្នាល​អានន្ទ​ ​កាលបើ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​យ៉ាងនេះ​ ​ជោតិ​បាល​មាណព​ ​ក៏​ឃាត់​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ទៀត​ដូច្នេះ​ថា​ ​កុំឡើយ​ឃ​ដិ​ការ​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​ចុះ​អ្នកឯង​ ​ចង់​គាល់​ស្រមណ៍​កំណោរ​នោះ​ ​បាន​ជា​ការអ្វី​។​ ​ម្នាល​អានន្ទ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​អស់​វារៈ២ដង​។​បេ​។​ ​
ថយ | ទំព័រទី ២៤៨ | បន្ទាប់