ម្នាល​អានន្ទ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​និយាយ​នឹង​ជោតិ​បាល​មាណព​ ​អស់​វារៈ៣ដង​ ​ដូច្នេះ​ថា​ ​ម្នាល​ជោតិ​បាល​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​នេះ​ហើយ​អារាម​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅ​ជិតបង្កើយ​ទេតើ​ ​ម្នាល​ជោតិ​បាល​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​មក​ ​យើង​នឹង​នាំគ្នា​ចូល​ទៅ​គាល់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ព្រោះថា​ ​ការបាន​ឃើញ​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​របស់ខ្ញុំ​ ​សន្មត​ថា​ជា​ការ​ប្រពៃ​។​ ​ម្នាល​អានន្ទ​ ​ជោតិ​បាល​មាណព​ ​ក៏​ឃាត់​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​អស់​វារៈ៣ដង​ ​ដូច្នេះ​ថា​ ​កុំឡើយ​ឃ​ដិ​ការ​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​ចុះ​អ្នកឯង​ ​ចង់​គាល់​ស្រមណ៍​កំណោរ​នោះ​ ​បាន​ជា​ការអ្វី​។​ ​
 [​១៧០​]​ ​ម្នាល​អានន្ទ​ ​គ្រានោះ​ ​ឃ​ដិ​ការ​ស្មូនឆ្នាំង​ ​ក៏​ចាប់​ទាញ​ថ្នក់​ជោតិ​បាល​មាណព​ ​និយាយ​លោម​ដូច្នេះ​ថា​ ​ម្នាល​ជោតិ​បាល​ ​សំឡាញ់​ស្មោះស្មើ​ចិត្ត​ ​នេះ​ហើយ​ ​អារាម​របស់​ព្រះ​កស្សប​មាន​ព្រះ​ភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​នៅ​ជិតបង្កើយ​ទេតើ​ ​ម្នាល​ជោតិ​បាល​ ​សំឡាញ់​ស្មោះស្មើ​
ថយ | ទំព័រទី ២៤៩ | បន្ទាប់