កាលដែល​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​ស្រុក​ថុល្ល​កោ​ដ្ឋិ​តៈ​ ​ថយចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​ទើប​រដ្ឋបាល​កុលបុត្រ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​រដ្ឋបាល​កុលបុត្រ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​បាន​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ ​យ៉ាង​ណាៗ​ ​តែ​ព្រហ្មចរិយ​ធម៌​នេះ​ ​មិនមែន​សម្រាប់​បុគ្គល​អ្នក​នៅ​គ្រប់គ្រង​ផ្ទះ​ ​ងាយ​នឹង​ប្រព្រឹត្ត​ឲ្យ​បរិបូណ៌​សព្វគ្រប់​ ​ឲ្យ​បរិសុទ្ធ​សព្វគ្រប់​ ​ឲ្យ​ផូរផង់​ ​ដូចជា​ស័ង្ខ​ ​ដែលគេ​ខាត់​ហើយ​ ​យ៉ា​ងនោះៗ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ប្រាថ្នា​នឹង​កោរសក់​ ​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​បួស​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូមឲ្យ​ខ្ញុំ​ព្រះអង្គ​ ​បាន​នូវ​បព្វជ្ជា​ ​បាន​នូវ​ឧបសម្បទា​ ​ក្នុង​សំណាក់​នៃ​ព្រះមានព្រះភាគ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​សួរ​ថា​ ​ម្នាល​រដ្ឋបាល​ ​មាតាបិតា​បាន​អនុញ្ញាត​ឲ្យ​អ្នក​ចេញ​ចាក​ផ្ទះ​មក​បួស​ហើយ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មាតាបិតា​ ​មិនទាន់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ព្រះអង្គ​ចេញ​ចាក​ផ្ទះ​មក​បួស​ទេ​។​ ​ម្នាល​រដ្ឋបាល​
ថយ | ទំព័រទី ២៧១ | បន្ទាប់