[​១៩១​]​ ​គ្រានោះ​ឯង​ ​ពួក​សំឡាញ់​ ​របស់​រដ្ឋបាល​កុលបុត្រ​ ​នាំគ្នា​ចូល​ទៅ​រក​រដ្ឋបាល​កុលបុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​រដ្ឋបាល​កុលបុត្រ​ ​យ៉ាងនេះ​ថា​ ​នែ​រដ្ឋបាល​សំឡាញ់​ ​អ្នកឯង​ជា​កូនប្រុស​តែមួយ​ ​ជាទីស្រឡាញ់​ ​ពេញចិត្ត​របស់​មាតាបិតា​ ​អ្នកឯង​ចំរើន​ដោយ​សេចក្តី​សុខ​ ​មាន​គេ​ថែរក្សា​ដោយ​សេចក្តី​សុខ​ ​នែ​រដ្ឋបាល​សំឡាញ់​ ​អ្នក​មិនទាន់​ស្គាល់​ទុក្ខ​បន្តិចបន្តួច​សោះ​ ​នែ​រដ្ឋបាល​សំឡាញ់​ ​អ្នក​ចូរ​ក្រោក​ឡើង​ ​ចូរ​បរិភោគ​បាយ​ ​ផឹកទឹក​ ​ទាំង​ឲ្យ​គេ​បំរើ​ទៅ​ ​កាលបើ​អ្នក​បរិភោគ​បាយ​ ​ផឹកទឹក​ ​ទាំង​ឲ្យ​គេ​បំរើ​ ​បរិភោគ​នូវ​កាម​ហើយ​ ​ចូរ​ធ្វើបុណ្យ​ ​តាម​ស្ម័គ្រចិត្ត​ចុះ​ ​មាតាបិតា​ ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ទេ​ ​ទោះណាជា​ដល់ស្លាប់​ ​ក៏​មាតាបិតា​ ​មិន​ប្រាថ្នា​ឲ្យ​ឃ្លាតពី​អ្នក​ដែរ​ ​ចំណង់បើ​អ្នកនៅរស់​ ​(​យ៉ាងនេះ​)​ ​តើ​មាតាបិតា​នឹង​អនុញ្ញាត​ ​ឲ្យ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​ដូចម្តេច​បាន​។​ ​កាលដែល​ពួក​សំឡាញ់​ ​និយាយ​យ៉ាងនេះ​ហើយ​ ​រដ្ឋបាល​កុលបុត្រ​ ​ក៏​នៅ​ស្ងៀម​ទៀត​។​ ​សូម្បី​អស់​វារៈ​ជា​គំរប់២ដង​។​បេ​។​
ថយ | ទំព័រទី ២៧៧ | បន្ទាប់