ពួក​សំឡាញ់​របស់​រដ្ឋបាល​កុលបុត្រ​ ​បាន​និយាយ​នឹង​រដ្ឋបាល​កុលបុត្រ​ ​ជា​គំរប់​បីដង​ ​យ៉ាងនេះ​ថា​ ​នែ​រដ្ឋបាល​សំឡាញ់​ ​អ្នកឯង​ជា​កូនប្រុស​តែមួយ​ ​ជាទីស្រឡាញ់​ ​ពេញចិត្ត​របស់​មាតាបិតា​ ​អ្នក​ធ្លាប់​ចំរើន​ដោយ​សេចក្តី​សុខ​ ​គេ​បីបាច់​មក​ដោយ​សេចក្តី​សុខ​។​បេ​។​ ​នែ​រដ្ឋបាល​សំឡាញ់​ ​អ្នក​ចូរ​ក្រោក​ឡើង​ ​ចូរ​បរិភោគ​បាយ​ ​ផឹកទឹក​ ​ទាំង​ឲ្យ​គេ​បំរើ​ទៅ​ ​កាលបើ​អ្នក​បរិភោគ​បាយ​ ​ផឹកទឹក​ ​ឲ្យ​គេ​បំរើ​ ​បរិភោគ​កាម​ហើយ​ ​ចូរ​ធ្វើបុណ្យ​ ​តាម​ស្ម័គ្រចិត្ត​ចុះ​ ​មាតាបិតា​ ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ទេ​ ​ទុកជា​ដល់ស្លាប់​ ​ក៏​មាតាបិតា​ ​មិន​ចង់​ឲ្យ​ព្រាត់ប្រាស​ចាក​អ្នក​ទេ​ ​ចំណង់បើ​អ្នកនៅរស់​ ​(​យ៉ាងនេះ​)​ ​តើ​មាតាបិតា​នឹង​អនុញ្ញាត​ ​ឲ្យ​អ្នក​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​ដូចម្តេច​បាន​។​ ​សូម្បី​អស់​វារៈ៣ដង​ ​រដ្ឋបាល​កុលបុត្រ​ ​ក៏​នៅតែ​ស្ងៀម​។​ ​លំដាប់នោះ​ ​ពួក​សំឡាញ់​របស់​រដ្ឋបាល​កុលបុត្រ​ ​ចូល​ទៅ​រក​មាតាបិតា​ ​របស់​រដ្ឋបាល​កុលបុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​មាតាបិតា​ ​របស់​រដ្ឋបាល​កុលបុត្រ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​អ្នកជា​ម្តាយ​ឪពុក​ ​រដ្ឋបាល​កុលបុត្រ​នុ៎ះ​ ​នៅតែ​ដេក​លើ​ទី​ ​ដែល​គ្មាន​ក្រាល​ក​ម្រា​ល​អ្វី​ៗ​ ​ត្រង់កន្លែង​នោះ​ដដែល​ ​
ថយ | ទំព័រទី ២៧៨ | បន្ទាប់