ដោយ​តាំងចិត្ត​ថា​ ​អាត្មាអញ​ ​នឹង​ស្លាប់​ក្នុង​ទីនេះ​ ​ឬ​នឹង​បាន​បួស​ ​បើ​អ្នក​ទាំងឡាយ​ ​មិន​យល់ព្រម​ឲ្យ​រដ្ឋបាល​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ទេ​ ​រដ្ឋបាល​កុលបុត្រ​ ​មុខ​ជា​នឹង​ស្លាប់​ ​ក្នុង​ទីនោះ​មិនខាន​ឡើយ​ ​ពួក​យើងខ្ញុំ​ ​យល់ថា​ ​បើ​អ្នក​ទាំងឡាយ​ ​យល់ព្រម​ ​ឲ្យ​រដ្ឋបាល​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ ​គង់តែ​នឹង​បានឃើញ​រដ្ឋបាល​កុលបុត្រ​ ​ដែល​នៅជា​អ្នកបួស​តទៅ​ ​បើ​រដ្ឋបាល​កុលបុត្រ​ ​មិន​ត្រេកអរ​ ​ក្នុង​ភេទ​ជា​អ្នកបួស​ហើយ​ ​រដ្ឋបាល​កុលបុត្រ​នោះ​ ​នឹង​មាន​គតិ​ឃ្វាង​ទៅទៀត​ ​ដូចម្តេច​បាន​ ​មុខ​ជា​នឹង​ត្រឡប់​មក​ ​ក្នុង​ទីនេះ​វិញ​មិនខាន​ ​សូមអ្នក​ទាំងឡាយ​ ​អនុញ្ញាត​ឲ្យ​រដ្ឋបាល​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ចុះ​។​
 [​១៩២​]​ ​មាតាបិតា​របស់​រដ្ឋបាល​កុលបុត្រ​ ​និយាយ​ថា​ ​នែអ្នក​ទាំងឡាយ​ ​យើង​យល់ព្រម​ឲ្យ​រដ្ឋបាល​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ហើយ​ ​តែថា​រដ្ឋបាល​បួស​រួចហើយ​ ​ត្រូវឲ្យ​មាតាបិតា​បានឃើញ​ផង​។​ ​លំដាប់នោះ​ឯង​ ​ពួក​សំឡាញ់​របស់​រដ្ឋបាល​កុលបុត្រ​ ​ចូល​ទៅ​រក​រដ្ឋបាល​កុលបុត្រ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​រដ្ឋបាល​កុលបុត្រ​ ​យ៉ាងនេះ​ថា​ ​មាតាបិតា​របស់​អ្នក​ ​យល់ព្រម​ឲ្យ​អ្នក​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ហើយ​ ​តែថា​ ​បើ​អ្នកបួស​រួចហើយ​ ​ត្រូវឲ្យ​មាតាបិតា​បានឃើញ​ផង​។
ថយ | ទំព័រទី ២៧៩ | បន្ទាប់