តាមពិត​ ​មាន​ច្រើនលើស​ប្រមាណ​ណាស់​ ​ពួក​ភិក្ខុនី​ ​ដែល​ជា​សាវិកា​របស់​តថាគត​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​នូវ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​ដោយ​ឥរិយាបថ​ទាំង៤​។​ ​
 [​១៧​]​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​លើកទុក​ចុះ​ ​ទាំង​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ក៏​លើកទុក​ដែរ​ ​ចុះ​គ្រហស្ថ​ ​ជា​ឧបាសក​ម្នាក់​ ​ដែល​ជា​សាវ័ក​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ជា​ឱប​បា​តិកៈ​កំណើត​ ​នឹង​បរិនិព្វាន​ក្នុង​ទីនោះ​ ​មិនបាន​ត្រឡប់​ចាកលោក​នោះ​ជា​ធម្មតា​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម៥​ ​មាន​ដែរ​ឬទេ​។​ ​ម្នាល​វ​ច្ឆៈ​ ​មិនមែន​មានត្រឹមតែ១០០​ ​២០០​ ​៣០០​ ​៤០០​ ​៥០០​ ​ទេ​ ​តាមពិត​ ​មាន​ច្រើនលើស​ប្រមាណ​ណាស់​ ​ពួក​គ្រហស្ថ​ ​ដែល​ជា​ឧបាសក​ ​ជា​សាវ័ក​របស់​តថាគត​ ​ស្លៀ​ក​ដណ្តប់​ស​ ​ជាស​ព្រហ្មចារី​បុគ្គល​ ​ជា​ឱប​បា​តិកៈ​កំណើត​ ​នឹង​បរិនិព្វាន​ក្នុង​ទីនោះ​ ​មិនបាន​ត្រឡប់​អំពី​លោក​នោះ​ ​ជា​ធម្មតា​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ​ ​ដែល​ជា​ចំណែកខាង​ក្រោម៥​។​ ​ព្រះ​គោតម​ដ៏​ចំរើន​ ​សូម​លើកទុក​ចុះ​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ក៏​លើកទុក​ចុះ​ ​
ថយ | ទំព័រទី ២៩ | បន្ទាប់