[​២២០​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​បាន​ហៅ​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​មក​ថា​ ​ម្នាល​គ្នាយើង​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចង់​ឃើញ​ព្រះ​បាទ​និមិ​រាជ​ឬទេ​។​ ​ពួក​ទេវតា​ក្រាបទូល​ថា​ ​បពិត្រ​ទ្រង់​អ្នក​និទ៌ុក្ខ​ ​យើង​ទាំងឡាយ​ចង់​ឃើញ​ ​ព្រះ​បាទ​និមិ​រាជ​ដែរ​។​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ឯង​ ​ព្រះ​បាទ​និមិ​រាជ​ជំរះ​ព្រះ​សិរ្ស​ ​ហើយ​រក្សា​ឧបោសថ​ ​ក្នុង​ថ្ងៃឧបោសថ​ទី១៥​ ​ហើយ​ចូល​ទៅកាន់​ប្រាសាទ​ដ៏​ប្រសើរ​ ​គង់នៅ​ក្នុង​ជាន់លើ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​សក្កទេវរាជ​ជាធំ​ ​ជាង​ទេវតា​ក៏​បំបាត់​ខ្លួន​អំពី​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ ​ហើយ​មក​ប្រាកដ​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​បាទ​និមិ​រាជ​ ​ដូចជា​បុរស​មាន​កំឡាំង​លា​ ​នូវ​ដៃ​ដែល​បត់​ចូល​ ​ឬបត់​នូវ​ដៃ​ ​ដែល​លា​ចេញ​ ​ដូច្នោះ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​សក្កទេវរាជ​ ​ជាធំ​ជាង​ទេវតា​ ​មាន​ព្រះបន្ទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​បាទ​និមិ​រាជ​ថា​ ​បពិត្រមហារាជ​ ​ព្រះអង្គ​ពេញ​ហៅ​ជា​មានលាភ​ ​បពិត្រមហារាជ​ ​អត្តភាព​ជា​មនុស្ស​ ​ព្រះអង្គ​ពេញ​ហៅ​បាន​ដោយ​ល្អ​ ​បពិត្រមហារាជ​ ​ដ្បិត​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​បាន​អង្គុយ​ប្រជុំ​គ្នា​ ​និយាយ​សរសើរ​ ​ក្នុង​រោង​សុធម្មា​ថា​ ​អើហ្ន៎​ ​ពួក​ជន​នៅក្នុង​ដែន​វិទេហៈ​ ​ពេញ​ហៅ​ជា​មានលាភ​ ​អើហ្ន៎​ ​អត្តភាព​ ​ជា​មនុស្ស​ពួក​ជន​នៅក្នុង​ដែន​វិទេហៈ​ ​ពេញ​ហៅ​បាន​ដោយ​ល្អ​ ​ព្រោះថា​ ​ព្រះ​បាទ​និមិ​រាជ​ ​ជា​ធម្មរាជ​ ​ប្រកបដោយ​ធម៌​ ​ជាម​ហា​រាជ​ ​ទ្រង់​ឋិតនៅ​ក្នុង
ថយ | ទំព័រទី ៣២៣ | បន្ទាប់