មធុរ​សូត្រ​ ​ទី៤​


 [​២២៥​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​សម្រាន្ត​ឥរិយាបថ​ ​នៅ​ក្នុង​គុន្ធា​វ័ន​ ​ទៀប​ក្រុង​មធុ​រា​។​ ​ព្រះបាទ​មធុរ​រាជ​អវន្តិ​បុត្ត​ ​បានឮ​ដំណឹង​ថា​ ​ម្នាល​គ្នាយើង​ដ៏​ចំរើន​ ​សមណៈ​ ​ឈ្មោះ​ក​ច្ចា​នៈ​ ​ឥឡូវនេះ​ ​គង់នៅ​ក្នុង​គុន្ធា​វ័ន​ ​ទៀប​ក្រុង​មធុ​រា​ ​កិត្តិសព្ទ​ដ៏​ប្រពៃ​យ៉ាងនេះ​ ​របស់​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​នោះ​ឯង​ ​តែង​ផ្សាយ​ទៅ​សព្វ​ទិស​ថា​ ​លោក​ជា​បណ្ឌិត​ឈ្លាសវៃ​ ​មាន​បញ្ញា​ ​ជា​ពហុស្សូត​ ​មានសំដី​ដ៏​វិចិត្រ​ ​មាន​បញ្ញា​ដ៏​ល្អ​ ​ជា​អ្នកចាស់​ព្រឹទ្ធា​ផង​ ​ជា​ព្រះអរហន្ត​ផង​ ​ការបាន​ឃើញ​ព្រះអរហន្ត​ ​មាន​សភាព​យ៉ាងនោះ​ ​ជា​ការ​ញុំាង​ប្រយោជន៍​ ​ឲ្យ​សម្រេច​ដោយពិត​។​ ​គ្រានោះ​ ​ព្រះបាទ​មធុរ​រាជ​អវន្តិ​បុត្ត​ ​ទ្រង់​ឲ្យ​រៀបចំ​យាន​ទាំងឡាយ​ដែ​លល្អៗ​ ​ទ្រង់​ឡើង​គង់​យាន​ដែ​លល្អៗ​ ​ហើយ​ទ្រង់​ស្តេច​ចេញ​ចាក​ក្រុង​មធុ​រា​ ​ដោយ​យាន​ទាំងឡាយ​ដែ​លល្អៗ​ ​ដើម្បី​ចួប​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​ដោយ​រាជានុភាព​ដ៏​ធំ​ ​ទ្រង់​ស្តេច​ទៅ​ដោយ​យាន​ ​កំណត់​ត្រឹម​ផែនដី​ ​ដែល​បរ​យាន​ទៅ​បាន​ ​ហើយ​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់