ទ្រង់​យាងចុះ​អំពី​យាន​ ​ទ្រង់ព្រះ​ដំណើរ​ទៅ​ដោយ​ព្រះ​បាទា​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ​ ​ក៏​គង់នៅ​ ​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះបាទ​មធុរ​រាជ​អវន្តិ​បុត្ត​ ​លុះ​គង់នៅ​ ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​មាន​ព្រះបន្ទូល​ពាក្យ​នេះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​មាន​អាយុ​ថា​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពួក​ព្រាហ្មណ៍​ ​នាំគ្នា​ពោល​យ៉ាងនេះ​ថា​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ខ្ពស់​ ​ជន​ដទៃ​ ​ជា​វណ្ណៈ​ទាប​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ស​ ​ជន​ដទៃ​ ​ជា​វណ្ណៈ​ខ្មៅ​ ​ពួក​ព្រាហ្មណ៍​ ​បរិសុទ្ធ​ ​ជន​មិនមែន​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ឡើយ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្ត​របស់​ព្រហ្ម​ ​ជា​ឱរស​ ​កើតអំពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​មាន​ព្រហ្ម​ជា​កំណើត​ ​ព្រហ្ម​បាន​តាក់តែង​ ​ឲ្យ​កើត​ ​ជា​អ្នកទទួល​មត៌ក​របស់​ព្រហ្ម​ ​ដូច្នេះ​ ​សេចក្តី​នេះ​ ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​នឹង​ពោល​ដូចម្តេច​ទៅវិញ​។​
 [​២២៦​]​ ​ព្រះ​មហា​ក​ច្ចា​នៈ​ថ្វាយព្រះពរ​ថា​ ​បពិត្រមហារាជ​ ​សំឡេង​សុសសាយ​នេះ​ ​តែង​ប្រាកដ​ក្នុង​លោក​ថា​ ​ពួក​ព្រាហ្មណ៍​ជា​វណ្ណៈ​ខ្ពស់​ ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់