[​២៤៣​]​ ​បពិត្រមហារាជ​ ​សំឡេង​សុះសាយ​នេះ​ ​តែង​ប្រាកដ​ក្នុង​លោក​ថា​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ខ្ពស់​ ​ជន​ដទៃ​ជា​វណ្ណៈ​ទាប​ ​ពួក​ព្រាហ្មណ៍​ ​ជា​វណ្ណៈ​ស​ ​ជន​ដទៃ​ជា​វណ្ណៈ​ខ្មៅ​ ​ពួក​ព្រាហ្មណ៍​ ​បរិសុទ្ធ​ ​ជន​មិនមែន​ព្រាហ្មណ៍​ ​មិន​បរិសុទ្ធ​ឡើយ​ ​ពួក​ព្រាហ្មណ៍​ ​ជា​បុត្ត​របស់​ព្រហ្ម​ ​ជា​ឱរស​កើតអំពី​ព្រះ​ឱស្ឋ​ព្រហ្ម​ ​មាន​ព្រហ្ម​ជា​កំណើត​ ​ព្រហ្ម​បាន​តាក់តែង​ឲ្យ​កើត​ ​ជា​អ្នកទទួល​មត៌ក​របស់​ព្រហ្ម​ ​ដូច្នេះ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​អ្នកប្រាជ្ញ​ ​គប្បី​ដឹង​ដោយ​បរិយាយ​នេះឯង​។​
 [​២៤៤​]​ ​កាលបើ​ព្រះ​ក​ច្ចា​នៈ​ ​បាន​សំដែង​យ៉ាងនេះ​ហើយ​ ​ព្រះបាទ​មធុរ​រាជ​អវន្តិ​បុត្ត​ ​បាន​ពោល​សេចក្តី​នេះ​ ​ទៅ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​វិញ​ថា​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​ក​ច្ចា​នៈ​ដ៏​ជំ​រើ​ន​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​នេះ​ ​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជា​គេ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ពុំ​នោះ​ ​ដូចជា​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​កាន់​ប្រទីប​ប្រេង​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​មាន​ចក្ខុ​ ​បានឃើញ​រូប​ទាំងឡាយ​
ថយ | ទំព័រទី ៣៥១ | បន្ទាប់