ខ្ញុំ​ព្រះករុណា​នេះ​ ​សូម​ដល់​នូវ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ផង​ ​ព្រះធម៌​ផង​ ​ព្រះភិក្ខុ​សង្ឃ​ផង​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះករុណា​ថា​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​។​
 [​២៤៥​]​ ​បពិត្រមហារាជ​ ​ព្រះអង្គ​កុំ​យក​អាត្មាភាព​ ​ជាទី​ពឹង​ ​ទី​រលឹក​ឡើយ​ ​អាត្មាភាព​ ​ដល់​ព្រះមានព្រះភាគ​ណា​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះអង្គ​ ​ដល់​នូវ​ព្រះមានព្រះភាគ​នោះ​ ​ជាទី​ពឹង​ ​ទី​រលឹក​ចុះ​។​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ ​ដ៏​ចំរើន​ ​ចុះ​ឥឡូវនេះ​ ​តើ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ព្រះអង្គ​គង់នៅ​ក្នុង​ទីណា​។​ ​បពិត្រមហារាជ​ ​ឥឡូវនេះ​ ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ ​ព្រះអង្គ​បរិនិព្វាន​ហើយ​។​
 [​២៤៦​]​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​បើប្រសិន​ជា​យើងខ្ញុំ​ឮដំណឹង​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​នៅក្នុង​ទី​ប្រមាណ១០យោជន៍​ ​យើងខ្ញុំ​ ​គប្បី​ទៅកាន់​ទី​ ​ប្រមាណ១០យោជន៍​ ​ដើម្បី​ឃើញ​ព្រះមានព្រះភាគ​ ​ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​នោះ​ឲ្យបាន​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​បើប្រសិន​ជា​យើងខ្ញុំ​ឮដំណឹង​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​នៅក្នុង​ទី​ប្រមាណ២០យោជន៍​.​.​.​ ​៣០យោជន៍​.​.​.​ ​៤០យោជន៍​.​.​.​ ​
ថយ | ទំព័រទី ៣៥២ | បន្ទាប់