៥០យោជន៍​សោត​ ​យើងខ្ញុំ​ ​គប្បី​ទៅកាន់​ទី​ ​ប្រមាណ៥០យោជន៍​ ​ដើម្បី​ឃើញ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ឲ្យបាន​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​បើប្រសិន​ជា​យើងខ្ញុំ​ឮដំណឹង​ថា​ ​ព្រះមានព្រះភាគ​នោះ​ ​នៅក្នុង​ទី​ប្រមាណ១០០យោជន៍​ ​យើងខ្ញុំ​ ​គប្បី​ទៅកាន់​ទី​ប្រមាណ១០០យោជន៍​ ​ដើម្បី​ឃើញ​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​នោះ​ឲ្យបាន​ ​បពិត្រ​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​កាលបើ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​បរិនិព្វាន​ហើយ​ ​យើងខ្ញុំ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ ​ដែល​ទ្រង់​បរិនិព្វាន​ហើយ​ ​ទាំង​ព្រះធម៌​ ​ទាំង​ព្រះភិក្ខុ​សង្ឃ​ ​ជាទី​ពឹង​ ​ទី​រលឹក​ ​សូម​ព្រះ​ក​ច្ចា​នៈ​ដ៏​ចំរើន​ ​ជ្រាប​នូវ​ខ្ញុំ​ព្រះករុណា​ថា​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណគមន៍​ ​ស្មើដោយ​ជីវិត​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​។​

​ចប់​ ​មធុរ​សូត្រ​ ​ទី៤​។​

ថយ | ទំព័រទី ៣៥៣ | បន្ទាប់