ទោះបី​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​បាន​ទទួល​វេទនា​ ​ជា​ទុក្ខ​ ​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​គួរ​ដើម្បីនឹង​ដឹង​ ​ដើម្បីនឹង​ឃើញ​ ​ដើម្បីនឹង​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ដ៏​ប្រសើរ​បាន​ឡើយ​។​ ​បើទុកជា​ពួក​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​មិនបាន​សោយ​វេទនា​ជា​ទុក្ខ​ ​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​នោះ​ទេ​ ​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​មិន​គួរ​ដើម្បីនឹង​ដឹង​ ​ដើម្បីនឹង​ឃើញ​ ​ដើម្បីនឹង​ត្រាស់​ដឹង​ ​នូវ​ព្រះនិព្វាន​ ​ដ៏​ប្រសើរ​បាន​ឡើយ​។​ ​ម្នាល​រាជកុមារ​ ​នេះឯង​ជា​ឧបមា​ទី២​ ​មិនសូវ​ជា​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​បាន​ស្តាប់​មក​អំពី​មុន​ ​ក៏​កើត​ប្រាកដ​ ​ដល់​តថាគត​។​
 [​២៥៥​]​ ​ម្នាល​រាជកុមារ​ ​មាន​ឧបមា​ទី៣​ ​ដទៃទៀត​ ​ដែល​មិនសូវ​ជា​អស្ចារ្យ​ណាស់ណា​ ​ដែល​តថាគត​ ​មិនធ្លាប់​បាន​ស្តាប់​មក​អំពី​មុន​ ​ក៏​កើត​ប្រាកដ​ ​ដល់​តថាគត​។​ ​ម្នាល​រាជកុមារ​ ​ដូច​ឈើស្ងួត​ ​ជា​ឈើ​ពុក​ ​ដែលគេ​ដាក់លើ​គោក​ ​នៅ​ឆ្ងាយ​ពី​ទឹក​។​ ​កាល​បុរស​គិតថា​ ​យើង​នឹង​កាន់​យក​ឈើ​ពំនួត​ខាងលើ​ ​មក​ពួត​ឲ្យ​កើត​ភ្លើង​ ​នឹង​ធ្វើ​តេជោធាតុ​ ​ឲ្យ​កើត​ប្រាកដ​ឡើង​។​ ​ម្នាល​រាជកុមារ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​
ថយ | ទំព័រទី ៣៧២ | បន្ទាប់