បុរស​នោះ​ ​កាល​កាន់​យក​ឈើ​ពំនួត​ខាងលើ​ ​មក​ពួត​នឹង​ឈើស្ងួត​ ​ជា​ឈើ​ពុក​ ​ដែលគេ​ដាក់លើ​គោក​ ​នៅ​ឆ្ងាយ​ពី​ទឹក​ឯណោះ​ ​នឹង​ពួត​ឲ្យ​កើត​ភ្លើង​ ​នឹង​ធ្វើ​តេជោធាតុ​ ​ឲ្យ​កើត​បាន​ឬទេ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងនេះ​ ​ទើប​កើត​បាន​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះ​ឈើស្ងួត​ឯណោះ​ ​ជា​ឈើ​ពុក​ ​ថែមទាំង​ឈើ​នោះ​សោត​ ​គេដាក់​លើគោក​ ​នៅ​ឆ្ងាយ​ពី​ទឹក​ផង​។​ ​ម្នាល​រាជកុមារ​ ​សេចក្តី​នេះ​ ​មាន​ឧបមេយ្យ​ដូច​ពួក​សមណព្រាហ្មណ៍​ណាមួយ​ ​ចៀសចេញ​ ​ចាក​កាម​ទាំងឡាយ​ ​ដោយ​កាយ​ហើយ​ ​ទាំង​សេចក្តី​ពេញចិត្ត​ព្រោះ​កាម​ ​សេចក្តី​ស្នេហា​ព្រោះ​កាម​ ​សេចក្តី​ជ្រប់​ព្រោះ​កាម​ ​សេចក្តី​ស្រេកឃ្លាន​ព្រោះ​កាម​ ​និង​សេចក្តី​ក្រហល់ក្រហាយ​ព្រោះ​កាម​ ​ក្នុង​វត្ថុកាម​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏បាន​លះបង់​ដោយ​ប្រពៃ​ ​បាន​ធ្វើឲ្យ​ស្ងប់​រម្ងាប់​ ​ដោយ​ប្រពៃ​ ​នូវ​វត្ថុកាម​នោះ​ ​ឰដ៏​ខាងក្នុង​។​ ​ទោះបី​ពួក​សមណព្រាហ្មណ៍​ ​ដ៏​ចំរើន​ទាំងនោះ​ ​បាន​ទទួល​វេទនា​ ​ជា​ទុក្ខ​ ​ដ៏​ក្លៀវក្លា​ ​ខ្លោចផ្សា​ ​ដែល​កើតអំពី​សេចក្តី​ព្យាយាម​ ​
ថយ | ទំព័រទី ៣៧៣ | បន្ទាប់