សម្រេច​អាហារកិច្ច​ ​បន្ថយ​ចុះ​បន្តិច​ម្តង​ៗ​ ​ចំនួន​មួយ​ទូ​ក​ដៃៗ​ខ្លះ​ ​ប៉ុន​សាច់​គ្រាប់​សណ្តែកបាយ​ខ្លះ​ ​ប៉ុន​សាច់​គ្រាប់​ពពាយ​ខ្លះ​ ​ប៉ុន​សាច់​គ្រាប់​សណ្តែកកង់​ខ្លះ​ ​ពុំ​នោះ​សោត​ ​ប៉ុន​សាច់​រលីងឈូក​ខ្លះ​ ​កាយ​(​របស់​តថាគត​)​ ​ក៏​ដល់​នូវ​ការ​ស្គាំងស្គម​ខ្លាំង​លើសប្រមាណ​។​ ​
 [​២៦៤​]​ ​អវយវៈ​តូច​ ​និង​អវយវៈ​ធំ​ ​របស់​តថាគត​ ​ប្រៀប​ដូច​វល្លិ​មាន​ថ្នាំង​ច្រើន​ ​និង​វល្លិ​មាន​ថ្នាំង​ខ្មៅ​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​ត្រគាក​របស់​តថាគត​ ​(​ក៏​ស្ពៀត​ចូលគ្នា​)​ ​ដូចជា​ស្នាមជើង​ឱដ្ឋ​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​ទ្រនុង​ឆ្អឹងខ្នង​របស់​តថាគត​ ​ក៏​រដិបរដុប​ ​ដូច​ខ្សែលួស​ ​ដែលគេ​វេញ​ចូលគ្នា​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​របៀប​ឆ្អឹងជំនីរ​តថាគត​ ​ក៏​រគីមរគាម​ ​ដូច​បង្កង់​នៃ​សាលា​ចាស់​ ​ដ៏​រគីមរគាម​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​ប្រស្រីភ្នែក​ទាំងឡាយ​ ​របស់​តថាគត​ ​ក៏​ជ្រៅ​ខូង​ចូល​ទៅ​ក្នុង​រណ្តៅ​ភ្នែក​ ​ដូច​កំពែង​ទឹក​ ​ដ៏​ខូង​ជ្រៅ​ចូល​ទៅ​ ​ក្នុង​អណ្តូង​ទឹក​ដ៏​ជ្រៅ​
ថយ | ទំព័រទី ៣៨៣ | បន្ទាប់