ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​សម្បុរស្បែក​ក្បាល​ ​សម្រាប់​ទទួល​សម្ផស្ស​របស់​តថាគត​ ​ក៏​ស្វិត​ជ្រីវ​ទៅ​ ​ដូច​ផ្លែ​ឃ្លោក​ខ្ចី​ដែលគេ​កាត់ចេញ​អំពី​ទង​ ​ហើយក៏​ស្វិត​ស្រពោន​ទៅ​ ​ដោយ​ខ្យល់​ ​និង​កំ​ដៅ​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ស្ទាប​ស្បែក​ពោះ​ ​ក៏​ចាប់​ត្រូវ​ឆ្អឹងខ្នង​វិញ​ ​គិតថា​ ​អាត្មាអញ​ ​នឹង​ស្ទាប​ឆ្អឹងខ្នង​ ​ក៏​ចាប់​ត្រូវ​ស្បែក​ពោះ​វិញ​។​ ​ម្នាល​រាជកុមារ​ ​ស្បែក​ពោះ​របស់​តថាគត​ ​ជាប់គ្នា​ដរាប​នឹង​ឆ្អឹងខ្នង​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​គិតថា​ ​នឹង​បន្ទោបង់​នូវ​វច្ចៈ​ ​ឬ​មូត្រ​ ​ក៏​ដួល​ពោប​នៅក្នុង​ទីនោះ​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​រាជកុមារ​ ​តថាគត​នោះ​ឯង​ ​កាល​ធ្វើ​កាយ​នេះ​ឲ្យ​ស្រួល​ ​ទើប​ស្ទាប​ខ្លួន​ដោយដៃ​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​នោះ​ ​ស្ទាប​ខ្លួន​ដោយ​បាតដៃ​ទៅ​ ​រោម​ទាំងឡាយ​ ​សុទ្ធតែ​មាន​ឫស​ស្អុយ​ ​ធ្លាក់​ចេញពី​កាយ​ ​ព្រោះ​ទោស​ដែល​មាន​អាហារ​តិច​នោះ​ឯង​។​ ​ម្នាល​រាជកុមារ​ ​គ្រានោះ​ ​មនុស្ស​ទាំងឡាយ​ ​ឃើញ​តថាគត​ហើយ​ ​ក៏​នាំគ្នា​និយាយ​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​មាន​សម្បុរ​ខ្មៅ​។​
ថយ | ទំព័រទី ៣៨៤ | បន្ទាប់