យើង​ទាំងអស់គ្នា​ ​មិន​គួរ​ថ្វាយបង្គំ​ ​មិន​គួរ​ក្រោក​ទទួល​លោក​ទេ​ ​មិន​គួរ​ទទួល​បាត្រ​ ​ចីវរ​លោក​ឡើយ​ ​ប៉ុន្តែ​យើង​ត្រូវ​ក្រាល​អាសនៈ​ ​បម្រុងទុក​ ​បើ​លោក​នឹង​ចង់​គង់​ ​ក៏​គង់​ចុះ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​ ​ចូល​ទៅ​រក​បញ្ចវគ្គិយ​ភិក្ខុ​ ​ដោយ​ប្រកា​រណា​ៗ​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងនោះ​ ​ក៏​មិន​អាច​ដើម្បី​ឋិតនៅ​ ​ក្នុង​ពាក្យ​ប្តេជ្ញា​របស់​ខ្លួន​ ​ដោយ​ប្រការ​ដូ​ច្នោះ​ៗ​ ​បាន​ឡើយ​ ​ក៏​ស្រាប់តែ​ខ្លះ​ ​ក្រោក​ទទួល​តថាគត​ ​ខ្លះ​ទទួល​បាត្រ​ចីវរ​ ​របស់​តថាគត​ ​ខ្លះ​ក្រាល​អាសនៈ​ឲ្យ​ ​ខ្លះ​តំ​កល់​ទឹក​លាង​ជើង​ ​ប៉ុន្តែ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​ក៏​នៅតែ​ហៅ​តថាគត​ ​ដោយ​ចំ​ឈ្មោះ​ផង​ ​ដោយ​ពាក្យ​ថា​ ​អាវុសោ​ផង​។​ ​ម្នាល​រាជកុមារ​ ​កាល​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ពោល​ពាក្យ​ហៅ​តថាគត​ ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ពោល​យ៉ាងនេះ​ ​នឹង​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​ ​កុំ​ហៅ​តថាគត​ដោយ​ចំ​ឈ្មោះ​ ​និង​ពាក្យ​ថា​ ​អាវុសោ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​សោត​បសាទ​ចុះ​ ​តថាគត​ ​នឹង​ប្រៀនប្រដៅ​ ​អមត​ធម៌​ ​ដែល​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​ឥឡូវ​តថាគត​ ​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​
ថយ | ទំព័រទី ៤០២ | បន្ទាប់