ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​អ្នក​ទាំងឡាយ​ ​កាលបើ​បាន​ប្រតិបត្តិ​ ​គួរ​តាម​ពាក្យ​ប្រៀនប្រដៅ​ ​របស់​តថាគត​ហើយ​ ​ពុំ​យូ​ឡើយ​ ​មុខ​ជា​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​បញ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​។​ ​ម្នាល​រាជកុមារ​ ​កាល​តថាគត​ ​ពោល​យ៉ាងនេះ​ហើយ​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ ​ទៀត​ថា​ ​ម្នាល​អាវុសោ​គោតម​ ​ព្រះអង្គ​ ​មិនទាន់​ត្រាស់​ដឹង​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​ធម៌​វិសេស​ដោយ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​អាច​កំចាត់​បង់​នូវ​កិលេស​ ​ដោយ​ការប្រព្រឹត្តិ​នោះ​ផង​ ​ដោយ​ការប្រតិបត្តិ​នោះ​ផង​ ​ដោយ​អំពើ​ដែល​អ្នកដទៃ​ ​ធ្វើត្រាប់​បាន​ដោយ​កម្រ​ផង​ ​ឥឡូវនេះ​ ​ព្រះអង្គ​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ហើយ​ ​ឃ្លាតចាក​ព្យាយាម​ហើយ​ ​វិលត្រឡប់​មក​ ​ដើម្បី​ភាព​ល្មោភ​ច្រើន​ហើយ​ ​ក៏​នឹង​បាន​ត្រាស់​ដឹង​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ដ៏​វិសេស​ ​ដោយ​ញាណទស្សនៈ​ដ៏​ឧត្តម​ ​អាច​កំចាត់​បង់​កិលេស​ ​ដូចម្តេច​បាន​។​ ​ម្នាល​រាជកុមារ​ ​លុះ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​ពោល​ពាក្យ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​ពោល​នឹង​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ទេ​ ​មិន​ឃ្លាតចាក​ព្យាយាម​ទេ​ ​មិន​វិលត្រឡប់​មក​ ​ដើម្បី​ល្មោភ​ច្រើន​ ​ដូច្នោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ហើយ​ ​ម្នាល​
ថយ | ទំព័រទី ៤០៣ | បន្ទាប់