ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនមែន​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ទេ​ ​មិន​ឃ្លាតចាក​ព្យាយាម​ទេ​ ​មិន​វិលត្រឡប់​ ​ដើម្បី​មក​ល្មោភ​ច្រើន​ ​ដូច្នោះ​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​សោត​បសាទ​ចុះ​ ​តថាគត​នឹង​ប្រៀនប្រដៅ​ ​នូវ​អមត​ធម៌​ ​ដែល​តថាគត​ ​ត្រាស់​ដឹង​ហើយ​ ​ឥឡូវ​តថាគត​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​អ្នក​ទាំងឡាយ​ ​កាលបើ​បាន​ប្រតិបត្តិ​ ​គួរ​ដល់​ពាក្យ​ប្រដៅ​របស់​តថាគត​ហើយ​ ​ពុំ​យូរ​ឡើយ​ ​មុខ​ជា​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​។​ ​ម្នាល​រាជកុមារ​ ​បញ្ចវគ្គិយ​ភិក្ខុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​តថាគត​ ​អស់​វារៈ​ជា​គំរប់៣ដង​ទៀត​ថា​ ​ម្នាល​អាវុសោ​ ​ព្រះអង្គ​ ​មិនទាន់​បាន​ត្រាស់​ដឹង​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​ធម៌​វិសេស​ ​ដោយ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​អាច​កំចាត់​បង់​កិលេស​ ​ដោយ​ការប្រព្រឹត្តិ​នោះ​ផង​ ​ដោយ​សេចក្តី​ប្រតិបត្តិ​នោះ​ផង​ ​ដោយ​អំពើ​ដែល​ជន​ដទៃ​ ​ធ្វើត្រាប់​បាន​ ​ដោយ​កម្រ​នោះ​ផង​ ​ឥឡូវនេះ​ ​ព្រះអង្គ​ប្រតិបត្តិ​ ​ដើម្បី​ល្មោភ​ច្រើន​ ​ឃ្លាតចាក​ព្យាយាម​ហើយ​ ​វិលត្រឡប់​មក​ ​ដើម្បី​
ថយ | ទំព័រទី ៤០៥ | បន្ទាប់