ល្មោភ​ច្រើន​ ​នឹង​បាន​ត្រាស់​ដឹង​ ​នូវ​ឧត្តរិមនុស្ស​ធម៌​ ​ជា​ធម៌​ដ៏​វិសេស​ ​ដោយ​ញាណទស្សនៈ​ ​ដ៏​ឧត្តម​ ​អាច​កំចាត់​បង់​កិលេស​ ​ដូចម្តេច​បាន​។​ ​ម្នាល​រាជកុមារ​ ​កាលបើ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​ពោល​ពាក្យ​យ៉ាងនេះ​ហើយ​ ​តថាគត​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចាំ​បាន​ដែរ​ឬ​ ​ពាក្យ​មាន​សភាព​យ៉ាងនេះ​ ​ជា​ពាក្យ​ដែល​តថាគត​ធ្លាប់​បាន​ពោល​មក​អំពី​មុន​ឬអ្វី​។​ ​បញ្ចវគ្គិយ​ភិក្ខុ​ទាំងឡាយ​ ​តប​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ពាក្យ​ហ្នឹង​ ​ព្រះអង្គ​មិនដែល​ពោល​ទេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បាន​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​សោត​បសាទ​ចុះ​ ​តថាគត​ ​នឹង​ប្រៀនប្រដៅ​ ​នូវ​អមត​ធម៌​ ​ដែល​តថាគត​ ​បាន​ត្រាស់​ដឹង​ហើយ​ ​ឥឡូវ​ ​តថាគត​នឹង​សំដែងធម៌​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​កាលបើ​អ្នក​ទាំងឡាយ​ ​ប្រតិបត្តិ​គួរ​តាម​ពាក្យ​ប្រដៅ​របស់​តថាគត​ ​ពុំ​យូរ​ឡើយ​ ​មុខ​ជា​នឹង​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​នៃ​មគ្គ​ព្រហ្មចរិយៈ​។​ ​ម្នាល​រាជកុមារ​ ​តថាគត​ ​អាច​ញុំាង​បញ្ចវគ្គិយ​ភិក្ខុ​
ថយ | ទំព័រទី ៤០៦ | បន្ទាប់