ទាំងឡាយ​ ​ឲ្យ​យល់​ច្បាស់​ ​(​ក្នុង​ពេលនោះ​)​បាន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​ ​បាន​ប្រៀនប្រដៅ​ភិក្ខុ​ទាំងឡាយ​តែ២រូប​។​ ​ភិក្ខុ៣រូប​ ​នាំគ្នា​ត្រាច់​ទៅ​បិណ្ឌបាត​។​ ​ភិក្ខុ៣រូប​ ​ដែល​ត្រាច់​ទៅ​បិណ្ឌបាត​ ​នាំមក​នូវ​អាហារ​ណា​ ​អាហារ​នោះ​ ​យើង​ទាំង៦នាក់​ ​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ​បាន​។​ ​ម្នាល​រាជកុមារ​ ​តថាគត​ប្រដៅ​ភិក្ខុ៣រូប​។​ ​ពួក​ភិក្ខុ២រូប​ ​ត្រាច់​ទៅ​បិណ្ឌបាត​ ​នាំមក​នូវ​អាហារ​ណា​ ​អាហារ​នោះ​ ​យើង​ទាំង៦នាក់​ ​ញុំាង​អត្តភាព​ ​ឲ្យ​ប្រព្រឹត្តទៅ​បាន​។​ ​ម្នាល​រាជកុមារ​ ​គ្រានោះ​ឯង​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​កាលបើ​តថាគត​ទូន្មាន​យ៉ាងនេះ​ ​ប្រៀនប្រដៅ​យ៉ាងនេះ​ ​ក៏​កុលបុត្រ​ទាំងឡាយ​ ​ចេញ​ចាក​ផ្ទះ​ ​ចូលកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​ពុំ​យូរ​ឡើយ​ ​ក៏បាន​ត្រាស់​ដឹង​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​នូវ​អនុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​មគ្គ​ព្រហ្មចរិយៈ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ទាំង៤​។​
 [​២៧៦​]​ ​កាល​ព្រះមានព្រះភាគ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ពោធិ​រាជកុមារ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដោយ​កាលយូរ​ប៉ុន្មាន​ទៅ​ ​ភិក្ខុ​ដែល​បាន​ព្រះ​តថាគត​ ​ជា​អ្នកណែនាំ​ ​(​យ៉ាងនេះ​)​ ​ហើយ​ ​កុលបុត្រ​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​អនុត្តរធម៌​ណា​ ​
ថយ | ទំព័រទី ៤០៧ | បន្ទាប់