[​២៨៦​]​ ​គ្រានោះ​ ​អង្គុលិមាល​ចោរ​ ​គិតថា​ ​ពួក​សមណៈ​នេះ​ ​ជា​សក្យ​បុត្រ​ ​ធ្លាប់​និយាយ​តែ​ពាក្យពិត​ ​ប្តេជ្ញា​តែ​ពាក្យពិត​ ​ចំឡែក​តែ​សមណៈ​នេះ​ ​កំពុង​ដើរទេ​ ​ម្តេច​ឡើយ​ក៏​និយាយ​ថា​ ​នែ​អង្គុលិមាល​ ​តថាគត​ឈប់​ហើយ​ ​អ្នក​ចូរ​ឈប់​ដែរ​ទៅ​ ​បើ​ដូច្នោះ​ ​អញ​ត្រូវ​សួរ​សមណៈ​នេះ​មើល​។​ ​លំដាប់នោះ​ ​អង្គុលិមាល​ចោរ​ ​ក៏​ពោល​នឹង​ព្រះមានព្រះភាគ​ ​ដោយ​គាថា​ ​ដូច្នេះ​ថា​
​នែ​សមណៈ​ ​លោក​កំពុង​ដើរ​សោះ​ទេ​ ​ត្រឡប់​និយាយ​ថា​ ​តថាគត​ឈប់​ហើយ​ ​ថែមទាំង​ថា​ឲ្យ​ខ្ញុំ​ ​ដែល​ឈប់​ហើយ​ថា​ ​អ្នកឯង​ទេ​ ​មិនទាន់​ឈប់​ដូច្នេះ​វិញ​ ​នែ​សមណៈ​ ​ខ្ញុំ​សូម​សួរ​ដំណើរ​នុ៎ះ​នឹង​លោក​ ​លោក​ដែល​ឈប់​ហើយ​ ​តើ​ដូចម្តេច​ ​ខ្ញុំ​ដែល​មិនទាន់​ឈប់​ ​តើ​ដូចម្តេច​។​ ​ព្រះអង្គ​តប​ថា​ ​នែ​អង្គុលិមាល​ ​តថាគត​ ​បាន​ឈ្មោះថា​ ​ឈប់​ហើយ​ ​(​នោះ​)​ ​ព្រោះ​ដាក់ចុះ​ ​នូវ​គ្រឿង​វាយដំ​ ​ចំពោះ​ពួក​សត្វ​ទាំង​(​១​)​ ​អស់​ ​សព្វ​ៗ​កាល​ ​ឯ​អ្នកឯង​ ​ជា​អ្នក​មិន​សង្រួម​ ​ក្នុង​ពួក​សត្វ​ ​

​(​១​)​ ​ក្នុង​អដ្ឋកថា​ ​លោក​ពន្យល់​ថា​ ​ព្រះអង្គ​ទ្រង់​ទំលាក់​នូវ​គ្រឿង​វាយដំ​សត្វ​ចោលចេញ​ហើយ​ ​ប្រព្រឹត្ត​ក្នុង​ធម៌៥យ៉ាងគឺ​ ​មេត្តា១​ ​ខន្តី១​ ​បដិ​សង្ខា​ ​(​ការពិចារណា​)​១​ ​អវិហឹសា១​ ​សារាណីយ​ធម៌១​ ​បាន​ជា​ព្រះអង្គ​ប្រាប់​អង្គុលិមាល​ថា​ ​តថាគត​ឈប់​ហើយ​ ​គឺ​ឈប់​ធ្វើអំពើ​អាក្រក់​។​
ថយ | ទំព័រទី ៤២៣ | បន្ទាប់