នឹង​ទំនុក​បំរុង​ដោយ​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​ថ្នាំ​រក្សា​រោគ​ ​ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​ ​និង​បរិក្ខារ​ទាំងឡាយ​ ​ដល់​លោកម្ចាស់​ ​គ​គ្គ​គោត្រ​ ​មន្តា​នី​បុត្រ​។​ ​សម័យ​នោះ​ឯង​ ​អង្គុលិមាល​មាន​អាយុ​ ​ប្រព្រឹត្ត​នៅតែ​ក្នុង​ព្រៃ​ ​ប្រព្រឹត្ត​តែ​បិណ្ឌបាត​ ​ប្រើប្រាស់​តែ​សំពត់​បង្សុកូល​ ​ប្រើប្រាស់​តែ​ចីវរ៣​។​ ​បាន​ជា​កាលនោះ​ ​អង្គុលិមាល​ភិក្ខុ​មាន​អាយុ​ ​ថ្វាយព្រះពរ​ព្រះបាទ​បសេនទិកោសល​ថា​ ​ពុំ​បាច់​ទេម​ហា​រាជ​ ​អាត្មាភាព​ ​មាន​ត្រៃចីវរ​គ្រប់គ្រាន់​ហើយ​។​
 [​២៩០​]​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ស្តេច​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ស្តេច​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះបាទ​បសេនទិកោសល​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបទូល​សេចក្តី​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះថា​ ​ព្រះមានព្រះភាគ​ ​ព្រះអង្គ​ ​អាច​ទូន្មាន​បុរស​ ​ដែលគេ​ទូន្មាន​មិនបាន​ ​អាច​រម្ងាប់​បុរស​ ​ដែលគេ​រម្ងាប់​មិនបាន​ ​អាច​រំលត់​ពុតត្បុត​បុរស​ ​ដែលគេ​រំលត់​មិនបាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដ្បិត​ខ្ញុំ​ព្រះអង្គ​ ​មិន​អាច​នឹង​ទូន្មាន​នូវ​បុរស​ណា​ ​ដោយ​អាជ្ញា​ក្តី​ ​ដោយ​គ្រឿងសស្ត្រាវុធ​ក្តី​ ​ព្រះមានព្រះភាគ​ ​អាច​ទូន្មាន​បុរស​នោះ​
ថយ | ទំព័រទី ៤២៩ | បន្ទាប់