នៅឡើយ​ ​ប្រកប​ព្យាយាម​ ​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ភិក្ខុ​នោះ​ឯង​ ​ឈ្មោះថា​ ​ញុំាង​លោក​នេះ​ឲ្យ​ភ្លឺច្បាស់​ ​ដូច​ព្រះចន្ទ្រ​ ​ផុត​ស្រឡះ​ចាក​ពពក​ ​សូម​ពួក​មនុស្សជា​សត្រូវ​ ​ស្តាប់​ធម្មកថា​របស់ខ្ញុំ​ ​សូម​ពួក​មនុស្សជា​សត្រូវ​នឹង​ខ្ញុំ​ ​ប្រកប​ព្យាយាម​ក្នុង​ពុទ្ធសាសនា​ ​ពួកសប្បុរស​ណា​ ​តែង​ដឹកនាំ​មនុស្ស​ឲ្យ​រៀន​ធម៌​ ​សូម​ពួក​មនុស្សជា​សត្រូវ​នឹង​ខ្ញុំ​ ​សេពគប់​ពួកសប្បុរស​ទាំងនោះ​ចុះ​ ​សូម​ពួក​មនុស្សជា​សត្រូវ​នឹង​ខ្ញុំ​ ​ស្តាប់ធម៌​ជាទី​ផូរផង់​ ​គឺ​ខន្តិ​ ​ទាំង​ជាទី​សរសើរ​ ​នូវ​ការ​មិន​ខឹង​ ​គឺ​មេត្តា​ ​តាមកាល​ដ៏​សមគួរ​ផង​ ​សូម​ពួក​មនុស្សជា​សត្រូវ​នឹង​ខ្ញុំ​ ​បំពេញ​នូវ​ធម៌​នោះ​ផង​ ​មនុស្ស​ណា​ជាស​ត្រូវ​នឹង​ខ្ញុំ​ ​សូម​សត្រូវ​នោះ​កុំ​បៀតបៀន​ខ្ញុំ​ ​ទាំង​កុំ​បៀតបៀន​បុគ្គល​ដទៃ​ណាមួយ​ឡើយ​ ​សូមឲ្យ​ដល់​នូវ​សេចក្តី​សុខ​ ​គឺ​ព្រះនិព្វាន​ ​ចូរ​រក្សា​នូវ​មនុស្ស​ ​ដែល​ប្រកបដោយ​តណ្ហា​ ​និង​មនុស្ស​ដែល​មិន​មាន​តណ្ហា​។​ ​ពួក​អ្នក​បង្ហូរទឹក​ ​រមែង​បង្ហូរទឹក​ ​(​តាម​ប្រឡាយ​ទឹក​)​ ​ពួក​អ្នក
ថយ | ទំព័រទី ៤៣៥ | បន្ទាប់