[​២៨​]​ ​គ្រានោះ​ ​ព្រះវ​ច្ឆ​គោត្ត​មាន​អាយុ​ ​ត្រេកអរ​រីករាយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ធ្វើ​ប្រទក្សិណ​ ​ចៀសចេញ​ទៅ​។​ ​គ្រា​កាលដែល​ព្រះវ​ច្ឆ​គោត្ត​មាន​អាយុ​ ​ចៀសចេញ​ទៅ​តែម្នាក់ឯង​ ​ក៏​ជា​អ្នក​មិន​ប្រមាទ​ ​ព្យាយាម​ដុត​កំ​ដៅ​កិលេស​ ​មានចិត្ត​បញ្ជូន​ទៅ​រក​ព្រះនិព្វាន​ ​មិនយូរ​ប៉ុន្មាន​ ​ក៏បាន​ដឹង​ច្បាស់​ ​នូវ​គុណវិសេស​ដ៏​ប្រសើរ​ ​ជាទីបំផុត​នៃ​ព្រហ្មចរិយ​ធម៌​ ​ដែល​ពួក​កុលបុត្រ​ ​ចេញ​ចាក​ផ្ទះ​ ​ទៅ​បួស​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​គុណវិសេស​ណា​ ​ក៏​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​គុណវិសេស​នោះ​ ​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​សម្រេចសម្រាន្ត​នៅ​ ​ទើប​ដឹង​ច្បាស់​ថា​ ​ជាតិ​អស់ហើយ​ ​ព្រហ្មចរិយ​ធម៌​បាន​នៅ​ចប់ហើយ​ ​កិច្ច​ដែល​គួរ​ធ្វើ​ ​ក៏បាន​ធ្វើ​ស្រេចហើយ​ ​កិច្ច​ដទៃ​ ​ក្រៅពី​នេះ​ ​មិន​មាន​ឡើយ​។​ ​បណ្តា​ពួក​ព្រះអរហន្ត​ទាំងឡាយ​ ​ព្រះវ​ច្ឆ​គោត្ត​មាន​អាយុ​ ​ក៏បាន​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ​។​
 [​២៩​]​ ​សម័យ​នោះ​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​នាំគ្នា​ទៅ​គាល់​ព្រះមានព្រះភាគ​។​ ​វ​ច្ឆ​គោត្ត​មាន​អាយុ​ ​បានឃើញ​ពួក​ភិក្ខុ​ទាំងនោះ​ ​កំពុង​ដើរទៅ​ពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​ចូល​ទៅ​រក​ពួក​ភិក្ខុ​ទាំងនោះ​ ​លុះ​ចូល
ថយ | ទំព័រទី ៤៥ | បន្ទាប់