[​៣០៩​]​ ​ព្រះបាទ​បសេនទិកោសល​ ​មាន​ព្រះរាជឱង្ការ​ថា​ ​អស្ចារ្យ​ណាស់​ ​មល្លិកា​ ​ចំឡែក​ណាស់​ ​មល្លិកា​ ​ព្រោះ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ប្រហែលជា​ទ្រង់​ត្រាស់​ដឹង​ ​ឃើញច្បាស់​ ​ដោយ​ប្រាជ្ញា​មែន​ ​ម្នាល​មល្លិកា​ ​នាង​ចូរ​មក​អាយ​ ​ចូរ​នាង​ឲ្យ​នូវ​ទឹក​ ​សម្រាប់​លាង​ជំរះ​ ​(​ដល់​អញ​)​។​ ​តពីនោះមក​ ​ព្រះបាទ​បសេនទិកោសល​ ​ក្រោក​អំពី​អាសនៈ​ ​ធ្វើ​សំពត់​ឧត្តរាសង្គៈ​ ​ឆៀង​ព្រះ​អង្សា​ម្ខាង​ ​ប្រណម្យ​អញ្ជលី​ ​ឆ្ពោះ​ត្រង់​ទី​ព្រះមានព្រះភាគ​គង់​ ​បន្លឺ​នូវ​ឧទាន​អស់​វារៈ៣ដង​ថា​ ​
​ខ្ញុំ​សូម​ថ្វាយបង្គំ​ ​ចំពោះ​ព្រះ​ភគវន្ត​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​អង្គ​នោះ​ ​ខ្ញុំ​សូម​ថ្វាយបង្គំ​។​បេ​។​ ​ព្រះសម្មាសម្ពុទ្ធ​អង្គ​នោះ​។​

​ចប់​ ​បិយ​ជាតិក​សូត្រ​ ​ជា​គំរប់៧​។​

ថយ | ទំព័រទី ៤៥៥ | បន្ទាប់