ព្រះ​អានន្ទ​តប​ថា​ ​បពិត្រមហារាជ​ ​កាយសមាចារ​ណា​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​បាន​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ព្រះអង្គ​ ​មិន​ប្រព្រឹត្ត​កាយសមាចារ​ ​មាន​សភាព​ដូច្នោះ​ទេ​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ព្រះអង្គ​ប្រព្រឹត្ត​វចីសមាចារ​ ​(​ការប្រព្រឹត្តិ​ល្អ​ដោយ​វាចា​)​ ​មាន​សភាព​ដូច្នោះ​ដែរ​ឬទេ​។​ ​មនោ​សមាចារ​ ​(​ការប្រព្រឹត្តិ​ល្អ​ដោយចិត្ត​)​ ​ណា​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​បាន​ ​ព្រះអង្គ​ ​ប្រព្រឹត្ត​មនោ​សមាចារ​ ​មាន​សភាព​ដូច្នោះ​ ​ដែរ​ឬទេ​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ណា​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​បាន​ ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​ព្រះអង្គ​ ​មិន​ប្រព្រឹត្ត​មនោ​សមាចារ​ ​មាន​សភាព​ដូច្នោះ​ទេ​។​ ​
 [​៣១៤​]​ ​ព្រះរាជា​ត្រាស់​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​អស្ចារ្យ​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចំឡែក​ណាស់​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ព្រោះថា​ ​យើងខ្ញុំ​មិន​អាច​នឹង​បំពេញ​នូវ​ពាក្យ​ណា​ ​ដោយ​ប្រស្នា​បាន​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពាក្យ​នោះ​ ​ក្រែងតែ​ព្រះ​អានន្ទ​មាន​អាយុ​ ​ទើប​អាច​នឹង​បំពេញ​ ​ដោយ​ការ​ដោះស្រាយ​ ​នូវ​ប្រស្នា​បាន​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ពួក​បុគ្គល​ពាល​ ​
ថយ | ទំព័រទី ៤៦០ | បន្ទាប់