ដែល​មិន​ឈ្លាសវៃ​ ​មិនបាន​ពិចារណា​ ​មិនបាន​ស្ទាបស្ទង់​មើល​ ​ហើយ​ពោល​នូវ​គុណ​ ​និង​ទោស​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​ ​យើងខ្ញុំ​មិន​ប្រកាន់យក​ពាក្យ​នោះ​ ​(​របស់​បុគ្គល​ទាំងឡាយ​នោះ​)​ថា​ ​មានខ្លឹមសារ​ទេ​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​បើ​បុគ្គល​ណា​ ​ឈ្លាស​ ​វាងវៃ​ ​ជា​អ្នកប្រាជ្ញ​ ​បាន​ពិចារណា​ ​បាន​ស្ទាបស្ទង់​មើល​ហើយ​ ​ពោល​នូវ​គុណ​ ​និង​ទោស​ ​របស់​បុគ្គល​ទាំងឡាយ​ដទៃ​ ​យើងខ្ញុំ​ប្រកាន់យក​ពាក្យ​នោះ​ ​(​របស់​បុគ្គល​ទាំងឡាយ​នោះ​)​ ​ថា​មានខ្លឹមសារ​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ពោលទោស​បាន​ ​តើ​ដូចម្តេច​។​ ​ព្រះ​អានន្ទ​តប​ថា​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​ដែល​ជាអកុសល​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​ដែល​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​ដែល​ប្រកបដោយ​ទោស​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​ដែល​ប្រកបដោយ​ទោស​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​ដែល​ប្រកបដោយ​សេចក្តី​បៀតបៀន​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​ដែល​ប្រកបដោយ​សេចក្តី​បៀតបៀន​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​ដែល​មាន​សេចក្តី​ទុក្ខ​ ​ជា​ផល​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​ដែល​មាន​សេចក្តី​ទុក្ខ​ជា​ផល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​
ថយ | ទំព័រទី ៤៦១ | បន្ទាប់