បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​មិន​មានទោស​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​មិន​មាន​សេចក្តី​បៀតបៀន​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​មិន​មាន​សេចក្តី​បៀតបៀន​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​មាន​សេចក្តី​សុខ​ជា​ផល​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​កាយសមាចារ​ ​មាន​សេចក្តី​សុខ​ជា​ផល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ផង​ ​អកុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​រមែង​ចំរើន​ឡើង​ ​បពិត្រមហារាជ​ ​កាយសមាចារ​ ​មាន​សភាព​ដូច្នេះ​ឯង​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​មិនបាន​។​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​វចីសមាចារ​។​បេ​។​ ​មនោ​សមាចារ​ ​ដែល​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​មិនបាន​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​ជាកុសល​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​មនោ​សមាចារ​ ​ជាកុសល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​មិន​មានទោស​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​មនោ​សមាចារ​ ​មិន​មានទោស​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​
ថយ | ទំព័រទី ៤៦៤ | បន្ទាប់