មិន​មាន​សេចក្តី​បៀតបៀន​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​មនោ​សមាចារ​ ​មិន​មាន​សេចក្តី​បៀតបៀន​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​មាន​សេចក្តី​សុខ​ជា​ផល​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ចុះ​មនោ​សមាចារ​ ​មាន​សេចក្តី​សុខ​ជា​ផល​ ​តើ​ដូចម្តេច​។​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ផង​ ​អកុសលធម៌​ទាំងឡាយ​ ​របស់​បុគ្គល​នោះ​ ​រមែង​សាបសូន្យ​ ​កុសលធម៌​ទាំងឡាយ​ ​រមែង​ចំរើន​ឡើង​ ​បពិត្រមហារាជ​ ​មនោ​សមាចារ​ ​មាន​សភាព​ដូច្នេះ​ឯង​ ​ដែល​គួរឲ្យ​ពួក​សមណព្រាហ្មណ៍​ ​ជា​អ្នកប្រាជ្ញ​ ​ពោលទោស​មិនបាន​។​ ​
 [​៣១៦​]​ ​ព្រះបាទ​បសេនទិកោសល​ ​ត្រាស់​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​ចុះ​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ ​គ្រាន់តែ​ពោល​សរសើរ​ ​នូវ​ការ​បំពេញ​កុសលធម៌​ទាំងអស់​ ​តែ​ម្យ៉ាង​ឬ​។​ ​ព្រះ​អានន្ទ​ថ្វាយព្រះពរ​ថា​ ​បពិត្រមហារាជ​ ​ព្រះ​តថាគត​ ​ទ្រង់​លះបង់​នូវ​អកុសលធម៌​ទាំងអស់​ ​ហើយ​ទ្រង់​ប្រកបដោយ​កុសលធម៌​តែ​ម្យ៉ាង​។
ថយ | ទំព័រទី ៤៦៥ | បន្ទាប់