[​៣២១​]​ ​លំដាប់នោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ឡើង​កាន់​យាន​ដ៏​ល្អ​ ​ទ្រង់ព្រះ​រាជដំណើរ​ទៅ​ដោយ​យាន​ល្អ​ៗ​ ​ឆ្ពោះទៅ​កាន់​សួនច្បារ​ ​ដោយ​អានុភាព​ជា​ស្តេច​ធំ​ ​ស្តេច​ទៅ​ដោយ​យាន​ ​ដរាបដល់​ទី​ ​ដែល​គួរ​បរ​យាន​ទៅ​បាន​ ​ទើប​ទ្រង់​ចុះ​អំពី​យាន​ ​ស្តេច​ទៅ​ដោយ​ព្រះបាទ​ ​ចូល​ទៅកាន់​សួនច្បារ​។​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​យាង​ចង្ក្រម​ទៅមក​ក្នុង​សួនច្បារ​បន្តិច​ ​ដើម្បី​សម្រាក​ព្រះ​ជង្ឃា​ ​បាន​ទត​ឃើញ​ម្លប់ឈើ​ទាំងឡាយ​ ​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ ​គួរ​ជាទី​ជ្រះថ្លា​ ​មាន​សំ​ឡេង​តិច​ៗ​ ​ឥតមាន​សំឡេង​គឹកកង​ ​ប្រាសចាក​ខ្យល់បក់​មក​ ​អំពី​សរីរៈ​នៃ​មនុស្ស​ ​គួរ​ជាទី​ធ្វើការ​សម្ងាត់​នៃ​មនុស្ស​ ​ជាទី​គួរ​ដល់​វិវេក​ក្នុង​វេលា​យប់​ ​លុះ​ឃើញ​ហើយ​ ​ក៏​មាន​បីតិ​កើតឡើង​ ​ប្រារព្ធ​ចំពោះ​ព្រះមានព្រះភាគ​ថា​ ​ម្លប់ឈើ​ទាំងនេះ​ ​នាំមក​នូវ​សេចក្តី​ជ្រះថ្លា​ ​គួរ​ជាទី​ជ្រះថ្លា​ ​មាន​សំ​ឡេង​តិច​ៗ​ ​ឥតមាន​សំឡេង​គឹកកង​ ​ប្រាសចាក​ខ្យល់បក់​មក​ ​អំពី​សរីរៈ​នៃ​មនុស្ស​ ​គួរ​ជាទី​ធ្វើការ​សម្ងាត់​នៃ​មនុស្ស​ ​ជាទី​គួរ​ដល់​វិវេក​ក្នុង​វេលា​យប់​ ​ដូចជា​ទី​ដែល​យើង​ធ្លាប់​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ជា​អរហន្ត​សម្មាសម្ពុទ្ធ​នោះ​ដែរ​។​ ​ទើប​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​ត្រាស់​ទៅ​នឹង​ទីឃ​កា​រាយ​នា​មាត្យ​ថា​ ​ម្នាល​កា​រាយ​នៈ​សំឡាញ់​ ​ម្លប់ឈើ
ថយ | ទំព័រទី ៤៧១ | បន្ទាប់