ក​ណ្ណ​ក​ត្ថ​ល​សូត្រ​ ​ទី១០​


 [​៣៣២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​ភូមិប្រទេស​ ​ឈ្មោះ​ក​ណ្ណ​ក​ត្ថ​លៈ​ ​ជាទី​ឲ្យ​អភ័យ​ដល់​ពួក​ម្រឹគ​ ​ជិត​ក្រុង​ឧទ​ញ្ញា​។​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​បសេនទិកោសល​ ​បាន​មក​ដល់​ឧទ​ញ្ញា​នគរ​ ​ដោយ​កិច្ច​នីមួយ​។​ ​គ្រានោះ​ ​ព្រះបាទ​បសេនទិកោសល​ ​ត្រាស់​ហៅ​បុរស​ម្នាក់​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​អ្នកឯង​ចូរ​មកនេះ​ ​ចូរ​អ្នកឯង​ ​ចូល​ទៅ​រក​ព្រះមានព្រះភាគ​ ​ត្រង់​ទី​ដែល​ព្រះអង្គ​គង់នៅ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ក្បាល​ ​តាម​ពាក្យ​របស់​យើង​ ​រួចហើយ​ចូរ​សួរ​ ​នូវ​ការ​មិន​មាន​អាពាធ​ ​ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​គង់នៅ​ជា​សុខ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​បសេនទិកោសល​ ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ ​ដោ​យសិរ្យៈ​ ​ហើយ​ទ្រង់​សួរ​ ​នូវ​ការ​មិន​មាន​អាពាធ​ ​ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​គង់នៅ​ជា​សុខ​ ​រួច​អ្នកឯង​ចូរ​ពោល​យ៉ាងនេះ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឮ​ថា​ថ្ងៃនេះ​ ​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់​សោយក្រយា​ស្ងោយ​ក្នុង​វេលា​ព្រឹក​រួចហើយ​ ​ក្នុង​កាល​ជា​ខាងក្រោយ​ភត្ត​ ​ទ្រង់​នឹង​
ថយ | ទំព័រទី ៤៨៨ | បន្ទាប់