បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ប្រសិនបើ​សេចក្តី​ឃើញ​នុ៎ះ​ ​គួរ​ដល់​ខ្ញុំ​សោត​ ​ទោះ​នរ​ណាៗ​ ​ក៏​ត្រូវ​ឃើញ​ដូច្នោះឯង​ ​ទោះ​នរ​ណាៗ​ ​ក៏​ត្រូវ​ឃើញ​ដូច្នោះឯង​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ពួក​ជន​ណា​ ​ដែល​និយាយ​យ៉ាងនេះ​ថា​ ​ទោះ​នរ​ណាៗ​ ​ក៏​ត្រូវ​ឃើញ​ដូច្នោះឯង​ ​ទោះ​នរ​ណាៗ​ ​ក៏​ត្រូវ​ឃើញ​ដូច្នោះឯង​ ​ពួក​ជន​នោះ​ក្នុង​លោក​ ​មាន​ច្រើនជាង​នេះ​ទៅទៀត​ ​តែ​ពួក​ជន​នោះ​ ​មិន​លះបង់​ទិដ្ឋិ​នោះ​ចេញ​ ​ហើយ​គេ​ប្រកាន់​មាំ​ ​ចំពោះ​ទិដ្ឋិ​ដទៃ​តទៅទៀត​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ពួក​ជន​ណា​ ​និយាយ​យ៉ាងនេះ​ថា​ ​ទោះ​នរ​ណាៗ​ ​ក៏​ត្រូវ​ឃើញ​ដូច្នោះឯង​ ​ទោះ​នរ​ណាៗ​ ​ក៏​ត្រូវ​ឃើញ​ដូច្នោះឯង​ ​ពួក​ជន​នោះ​ ​ក្នុង​លោក​ ​មាន​តិចតួច​ជាង​នេះ​ណាស់​ ​តែ​ពួក​ជន​នោះ​ ​គេ​លះបង់​ទិដ្ឋិ​នោះ​ចេញ​បាន​ ​ទាំង​មិន​ប្រកាន់ទិដ្ឋិ​ដទៃ​តទៅទៀត​ផង​។​
 [​៣១​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​គួរ​ដល់​អាត្មាអញ​ ​(​អាត្មាអញ​ ​ពេញចិត្ត​ទាំងអស់​)​ ​ក៏​មាន​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​ ​មិន​គួរ​ដល់​អាត្មាអញ​ ​(​អាត្មាអញ​ ​មិន​ពេញចិត្ត​ទាំងអស់​)​ ​ក៏​មាន​។​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាង
ថយ | ទំព័រទី ៤៩ | បន្ទាប់