បើ​ប្រកបដោយ​អង្គ​ ​នៃ​សេចក្តី​ព្យាយាម៥នេះ​ ​វណ្ណ​ទាំងនោះ​ ​ឈ្មោះថា​ ​មាន​សេចក្តី​ព្យាយាម​ដោយពិត​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វណ្ណ​ទាំងនោះ​ ​មាន​សេចក្តី​វិសេស​ជាង​គ្នា​ ​ផ្សេងគ្នា​ក្នុង​ហេតុ​នុ៎ះឯង​។​ ​បពិត្រមហារាជ​ ​តថាគត​ ​មិន​ពោល​នូវ​អំ​ពើ​ផ្សេង​ៗ​ ​បន្តិចបន្តួច​ក្នុង​ហេតុ​នុ៎ះ​ ​គឺ​វិមុត្តិ​ដោយ​វិមុត្តិ​ទេ​។​ ​បពិត្រមហារាជ​ ​ដូច​បុរស​យក​ឧស​សាលព្រឹក្ស​ ​ដែល​ស្ងួត​ ​មក​បង្កាត់ភ្លើង​ ​ភ្លើង​ក៏​កើតឡើង​។​ ​មាន​បុរស​ម្នាក់ទៀត​ ​យក​ឧស​ស្វាយ​ ​ដែល​ស្ងួត​មក​បង្កាត់ភ្លើង​ ​ភ្លើង​ក៏​កើតឡើង​ដែរ​។​ ​បុរស​ម្នាក់ទៀត​ ​យក​ឧស​ល្វា​ ​ដែល​ស្ងួត​មក​បង្កាត់ភ្លើង​ ​ភ្លើង​ក៏​កើត​ភ្លើង​ឡើង​ដែរ​។​ ​បពិត្រមហារាជ​ ​ព្រះអង្គ​សំគាល់​នូវ​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​អំពើ​បន្តិច​បន្តួច​ផ្សេង​ៗ​ ​របស់​ភ្លើង​ទាំងនោះ​ ​ដែល​កើតអំពី​ឧស​ផ្សេង​ៗ​ ​គឺ​អណ្តាត​ភ្លើង​ដោយ​អណ្តាត​ភ្លើង​ក្តី​ ​ពណ៌​ដោយ​ពណ៌​ក្តី​ ​ពន្លឺ​ដោយ​ពន្លឺ​ក្តី​ ​ខុសគ្នា​ដែរ​ឬ​។​
ថយ | ទំព័រទី ៤៩៩ | បន្ទាប់