សេចក្តី​នេះ​ ​មិន​ដូច្នោះ​ទេ​ព្រះអង្គ​។​ ​បពិត្រមហារាជ​ ​តេជះ​ណា​ ​ដែល​បុគ្គល​មិនបាន​ញាំញី​ ​ដោយ​ព្យាយាម​ ​ដែល​កើតអំពី​ព្យាយាម​ ​តថាគត​ ​មិន​ពោល​នូវ​អំពើ​បន្តិចបន្តួច​ថា​ ​ផ្សេងគ្នា​ក្នុង​តេជះ​នោះ​ ​គឺ​វិមុត្តិ​ ​ដោយ​វិមុត្តិ​យ៉ាងនេះ​ទេ​។​
 [​៣៤១​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ពោល​ពាក្យ​ប្រព្រឹត្តទៅ​ ​មួយអន្លើដោយ​ហេតុ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ទេវតា​ ​មាន​ដែរ​ឬ​។​ ​បពិត្រមហារាជ​ ​ចុះ​ហេតុ​ដូចម្តេច​ ​បាន​ជា​ទ្រង់​ត្រឡប់​សួរ​យ៉ាងនេះ​វិញ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ទេវតា​ ​មាន​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ប្រសិនបើ​ទេវតា​មាន​មែន​ ​ទេវតា​ទាំងនោះ​ ​មុខ​ជា​នឹង​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ពុំខាន​ ​ឬ​បើ​មិន​មាន​ទេ​ ​(​ទេវតា​ទាំងនោះ​)​ ​នឹង​មិន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ឡើយ​។​ ​បពិត្រមហារាជ​ ​ពួក​ទេវតា​ណា​ ​មាន​សេចក្តី​ព្យាបាទ​ ​ទេវតា​ទាំងនោះ​ ​ទើប​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ពួក​ទេវតា​ណា​ ​មិន​មាន​សេចក្តី​ព្យាបាទ​ ​ទេវតា​ទាំងនោះ​ ​មិន​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ទេ​។​
 [​៣៤២​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​មាន​ព្រះពុទ្ធដីកា​យ៉ាងនេះ​ហើយ​ ​វិ​ឌូ​ឌ​ភ​សេនាបតី​ ​ក៏បាន​ពោលតប​ ​ទៅ​នឹង​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ទេវតា​ណា​ ​មាន​សេចក្តី​ព្យាបាទ​ ​ទេវតា​
ថយ | ទំព័រទី ៥០០ | បន្ទាប់