ពួក​សមណព្រាហ្មណ៍​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ខ្លះ​ ​គួរ​ដល់​អាត្មាអញ​ ​របស់​ខ្លះ​ ​មិន​គួរ​ដល់​អាត្មាអញ​ ​ក៏​ទិដ្ឋិ​ណា​ ​ដែល​គួរ​ដល់​សមណព្រាហ្មណ៍​នោះ​ ​ទិដ្ឋិ​នោះ​ ​ប្រព្រឹត្តទៅ​ក្នុង​ទី​ជិត​ ​នៃ​ហេតុ​ ​ដែល​ប្រកបដោយ​រាគៈ​ ​ក្នុង​ទី​ជិត​នៃ​សំ​យោ​គៈ​ ​ក្នុង​ទី​ជិត​នៃ​តម្រេក​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​ងប់​ចិត្ត​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​ប្រកាន់​មាំ​ ​មួយ​យ៉ាង​ទៀត​ ​ទិដ្ឋិ​ណា​ ​ដែល​មិន​គួរ​ដល់​សមណព្រាហ្មណ៍​នោះ​ ​ទិដ្ឋិ​នោះ​ ​រមែង​ប្រព្រឹត្តទៅ​ ​ក្នុង​ទី​ជិត​ ​នៃ​ហេតុ​មិនមែន​ជា​រាគៈ​ ​ក្នុង​ទី​ជិត​នៃ​ហេតុ​ ​មិនមែន​ជា​សំ​យោ​គៈ​ ​ក្នុង​ទី​ជិត​ ​នៃ​ហេតុ​មិនមែន​ជា​តម្រេក​ ​ក្នុង​ទី​ជិត​ ​នៃ​សេចក្តី​មិន​ងប់​ចិត្ត​ ​ក្នុង​ទី​ជិត​ ​នៃ​សេចក្តី​មិន​ប្រកាន់​មាំ​។​ ​
 [​៣២​]​ ​ម្នាល​អគ្គិ​វេស្ស​នៈ​ ​ក្នុង​ទិដ្ឋិ​អម្បាល​នោះ​ ​ពួក​សមណព្រាហ្មណ៍​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​របស់​ទាំងអស់​ ​គួរ​ដល់​អាត្មាអញ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ឃើញ​ ​ក្នុង​ទិដ្ឋិ​នោះ​យ៉ាងនេះ​ថា​ ​សេចក្តី​ឃើញ​ ​របស់​អាត្មាអញ​ណា​ថា​ ​របស់​ទាំងអស់​ ​គួរ​ដល់​អាត្មាអញ​ ​ប្រសិនបើ​អាត្មាអញ​ ​ស្ទាបអង្អែល​ ​ប្រកាន់​ខ្ជាប់​ទិដ្ឋិ​នេះ​ ​ហើយ​និយាយ​តាម​កំឡាំង​ចិត្ត​ ​ដោយ​មួនមាំ​ថា​ ​នេះ​ជា​របស់​ពិត​ ​របស់​ដទៃ​ជា​មោឃៈ​ ​អាត្មាអញ​ ​ក៏​នឹង​ប្រកាន់​ខុស​ ​ចាក​សមណព្រាហ្មណ៍​ទាំងពីរ​
ថយ | ទំព័រទី ៥១ | បន្ទាប់