ម្នាល​មា​គ​ណ្ឌិយៈ​ ​ពាក្យ​ដែល​អ្នកឯង​ពោល​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​កំចាត់​បង់​ ​នូវ​សេចក្តី​ចំរើន​ ​ដូច្នេះ​ ​ត្រូវ​ត្រង់​ហេតុ​នុ៎ះ​ទេតើ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពាក្យ​ដែល​ខ្ញុំ​ព្រះអង្គ​ ​បាន​ពោល​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​កំចាត់​បង់​ ​នូវ​សេចក្តី​ចំរើន​ ​ដូច្នេះ​ ​ត្រូវ​ត្រង់​ហេតុ​នុ៎ះ​មែនហើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះ​ចុះសម្រុង​គ្នា​ ​នឹង​សូត្រ​របស់​យើង​ ​យ៉ាងនេះ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ត្រចៀក​ ​មាន​សំឡេង​ជាទី​រីករាយ​។​បេ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ច្រមុះ​ ​មាន​ក្លិន​ជាទី​រីករាយ​.​.​.​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អណ្តាត​ ​មាន​រស​ជាទី​រីករាយ​ ​ត្រេកអរ​ក្នុង​រស​ ​មាន​រស​ជាទី​ត្រេកត្រអាល​ ​អណ្តាត​នោះ​ ​ព្រះ​តថាគត​ ​បាន​ទូន្មាន​ ​គ្រប់គ្រង​ ​រក្សា​ ​សង្រួម​រួចហើយ​ ​មួយ​យ៉ាង​ទៀត​ ​ព្រះ​តថាគត​ ​បាន​សំដែងធម៌​ ​ដើម្បី​សង្រួម​អណ្តាត​នោះ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ពាក្យ​ដែល​អ្នកឯង​ពោល​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​កំចាត់​បង់​ ​នូវ​សេចក្តី​ចំរើន​ ​ដូច្នេះ​ ​ត្រូវ​ត្រង់​ហេតុ​នុ៎ះ​ទេតើ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពាក្យ​ដែល​ខ្ញុំ​ព្រះអង្គ​ពោល​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​កំចាត់​បង់​ ​នូវ​សេចក្តី​ចំរើន​ ​ដូច្នេះ​ ​ត្រូវ​ត្រង់​ហេតុ​នុ៎ះ​មែនហើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ចុះសម្រុង​គ្នា​ ​នឹង​សូត្រ​របស់​យើង​យ៉ាងនេះ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​កាយ​ ​មាន​ផោដ្ឋព្វៈ​ជាទី​រីករាយ​។​បេ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​
ថយ | ទំព័រទី ៦៥ | បន្ទាប់