ចិត្ត​ ​មាន​ធម្មារម្មណ៍​ ​ជាទី​រីករាយ​ ​ត្រេកអរ​ក្នុង​ធម្មារម្មណ៍​ ​ត្រេកត្រអាល​ក្នុង​ធម្មារម្មណ៍​ ​ចិត្ត​នោះ​ ​ព្រះ​តថាគត​ ​បាន​ទូន្មាន​ ​គ្រប់គ្រង​ ​រក្សា​ ​សង្រួម​រួចហើយ​ ​មួយ​យ៉ាង​ទៀត​ ​ព្រះ​តថាគត​ ​បាន​សំដែងធម៌​ ​ដើម្បី​សង្រួមចិត្ត​នោះ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ពាក្យ​ដែល​អ្នកពោល​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​កំចាត់​បង់​ ​នូវ​សេចក្តី​ចំរើន​ ​ដូច្នេះ​ ​ត្រូវ​ត្រង់​ហេតុ​នុ៎ះ​ទេតើ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ពាក្យ​ដែល​ខ្ញុំ​ព្រះអង្គ​ពោល​ថា​ ​ព្រះសមណគោតម​ ​ជា​អ្នក​កំចាត់​បង់​ ​នូវ​សេចក្តី​ចំរើន​ ​ដូច្នេះ​ ​ត្រូវ​ត្រង់​ហេតុ​នុ៎ះ​មែនហើយ​ ​សេចក្តី​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ចុះសម្រុង​គ្នា​ ​នឹង​សូត្រ​របស់​យើង​នេះ​។​
 [​៤១​]​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ដូចម្តេច​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ធ្លាប់​ឲ្យ​គេ​បំរើ​ ​ដោយ​រូប​ទាំងឡាយ​ ​ដែល​គួរ​ដឹង​ច្បាស់​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​គាប់ចិត្ត​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​ត្រេកអរ​ ​លុះ​គ្រាក្រោយ​មក​ ​បុគ្គល​នោះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ដែល​នាំឲ្យកើត​ឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​សេចក្តី​ត្រេកអរ​ផង​ ​នូវ​ទោស​ផង​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​សុទ្ធតែ​សម្រាប់​រូប​ទាំងឡាយ​ ​តាមដោយ​សេចក្តី​ពិត​ ​ហើយក៏​លះបង់​នូវ​សេចក្តី​ប្រាថ្នា​ក្នុង​រូប​ ​បន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​រូប​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​តាំងនៅ​ក្នុង​សន្តាន​ ​
ថយ | ទំព័រទី ៦៦ | បន្ទាប់