សម្រាន្ត​នៅ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ចុះ​អ្នកឯង​ ​គប្បី​ថា​ឲ្យ​បុគ្គល​នេះ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥតមាន​ថា​អ្វី​កើត​ទេ​។​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​អ្នក​សំគាល់ហេតុ​នោះ​ ​ថាដូចម្តេច​ ​បុគ្គល​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​(​ធ្លាប់​ឲ្យ​គេ​បំរើ​)​ ​ដោយ​សំឡេង​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​ត្រចៀក​។​បេ​។​ ​ដោយ​ក្លិន​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​ច្រមុះ​.​.​.​ ​ដោយ​រស​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​អណ្តាត​.​.​.​ ​ធ្លាប់​ឲ្យ​គេ​បម្រើ​ ​ដោយ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​គប្បី​ដឹង​ ​ដោយ​កាយ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​មាន​សភាព​គួរ​ស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ​ ​លុះ​គ្រាក្រោយ​មក​ ​បុគ្គល​នោះ​ ​ដឹង​ច្បាស់​នូវ​ហេតុ​ ​ដែល​នាំឲ្យកើត​ឡើង​ផង​ ​នូវ​សេចក្តី​វិនាស​ផង​ ​នូវ​សេចក្តី​ត្រេកអរ​ផង​ ​នូវ​ទោស​ផង​ ​នូវ​ធម៌​ជា​គ្រឿងរ​លាស់​ចេញ​ផង​ ​សុទ្ធតែ​សម្រាប់​ផោដ្ឋព្វៈ​ទាំងឡាយ​ ​តាម​សេចក្តី​ពិត​ ​ហើយ​ ​ក៏​លះបង់​ ​នូវ​សេចក្តី​ប្រាថ្នា​ ​ក្នុង​ផោដ្ឋព្វៈ​ ​បន្ទោបង់​ ​នូវ​សេចក្តី​ក្តៅក្រហាយ​ ​ក្នុង​ផោដ្ឋព្វៈ​ ​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មានចិត្ត​ស្ងប់​រម្ងាប់​ ​តាំងនៅ​ក្នុង​សន្តាន​ ​សម្រាន្ត​នៅ​ ​ម្នាល​មា​គ​ណ្ឌិយៈ​ ​ចុះ​អ្នកឯង​ ​គប្បី​ថា​ឲ្យ​បុគ្គល​នេះ​ ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥតមាន​ថា​អ្វី​កើត​ទេ​។​
ថយ | ទំព័រទី ៦៧ | បន្ទាប់